នាំមកជូនដោយ៖

រសៀលថ្ងៃទី២ ខែកញ្ញានេះ ក្រុមជម្រើសជាតិវៀតណាមនឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជា


ទំហំអក្សរ៖ S M L

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមគោព្រៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះត្រៀមស្វាគមន៍ក្រុមផ្កាយមាសវៀតណាម ក្នុងយុទ្ធនាការនៃការប្រកួតវគ្គជម្រុះជុំចុងក្រោយ ពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត វគ្គជម្រុះក្នុងពូល C ចំនួន២ប្រកួតកន្លងមក កម្ពុជា ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ នៅក្នុងដៃ ស្ថិតក្នុងចំណាត់លេខ២ក្នុងពូល ខណៈវៀតណាមវិញ ២ប្រកួត ស្មើទាំងពីរ ស្ថិតក្នុងចំណាត់លេខ៣ក្នុងពូល។

ទោះជាយ៉ាងណាក៏ដោយ ក្នុងជំនួបជាមួយវៀតណាមលើកនេះ គឺជាការជួបគ្នាលើកដំបូងរបស់កម្ពុជា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោយខកខានជួបគ្នាអស់រយៈពេល៥១ឆ្នាំ ស្របពេលក្រុមជម្រើសជាតិវៀតណាម ដែលមានរហស្សនាមថា ក្រុមផ្កាយមាស នឹងត្រូវធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅរសៀលនៅថ្ងៃនេះផងដែរ វេលាម៉ោង១ៈ១៥នាទី ។

ចំណែកឯ ក្រុមជម្រើសជាតិកម្ពុជាវិញ បានប្រមូលផ្ដុំគ្នាតាំងតែពីថ្ងៃទី២៨ ខែសីហា មកម្ល៉េះ ហើយបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino ដើម្បីខិតខំប្រឹងប្រែងយ៉ាងណាយក ៣ពិន្ទុ ពីវៀតណាម នៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ។

ដោយឡែក ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិវៀតណាមផ្ទាល់ នឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជា នារសៀលថ្ងៃទី០២ ខែកញ្ញា វេលាម៉ោង ១ រសៀលថ្ងៃសៅរិ៍នេះ ពោលគឺមកមុនការប្រកួត ៣ ថ្ងៃមុន ក្នុងការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង