នាំមកជូនដោយ៖

ភារកិច្ច​​សំខាន់ៗ​របស់​​​មន្ត្រី​នគរ​បាល​យុត្តិធម៌


ទំហំអក្សរ៖ S M L

កាល​ពី​អត្ថបទ​មុន​ៗប្រិយមិត្ត​ បាន​ដឹង​រួច​ហើយ​​ភារកិច្ច​​មួយ​ចំនួន​ ក្នុង​ចំណោម​សំខាន់​ៗ​របស់​នគរបាល​យុត្តិធម៌។​ នៅ​ថ្ងៃ​​នេះ​ខ្មែរ​៧៩​សូម​លើក​យក​​ភារកិច្ច​ចម្បង​របស់​នគរបាល​យុត្តិធម៌​មក​ចុះ​ផ្សាយ។​តើ​ភារកិច្ច​​សំខាន់​មួយ​នោះ​គឺ​​ជា​អ្វី​ទៅ?​

យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ឆ្នាំ២០០៩​បាន​ផ្ដល់​​សញ្ញាណ​​និង​ចែង​យ៉ាង​ច្បាស់​ៗ​អំពី​ភារកិច្ច​និង​បេសកម្ម​របស់​​នគរបាល​យុត្តិធម៌​ដែល​​អាច​សង្ខេប​បាន​​ដូច​ខាង​ក្រោម​នេះ៖
១.ទទួល​ពាក្យ​បណ្ដឹង​ទាមទារ (ដោយ​អ្នក​រង​គ្រោះ​ (​និង​បណ្ដឹង​បរិហារ (អាជ្ញាធរ​សាធារណៈ​ឬ​ប្រជាពលរដ្ឋ ដែល​បាន​ដឹង​ពី​បទ​ល្មើស)​
២.ធ្វើ​កំណត់​ហេតុ​បណ្ដឹង​​
៣.​ចាត់​ការ​បន្ត​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង​ តាម​រយៈ​ការ​ស៊ើប​អង្កេត ឬ​ការ​បញ្ជូន​កំណត់​ហេតុ​បណ្ដឹង​ទៅ​ព្រះរាជអាជ្ញា
៤.​ធ្វើការ​ស៊ើបអង្កេត​បទ​ល្មើស​ជាក់​ស្ដែង ​
៥.​​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ពិនិត្យ​បទ​​ល្មើស
៦.​​ធ្វើ​ការ​ឆែក​ឆេរ​ទីកន្លែង​ដែល​កើត​នូវ​បទ​ល្មើស​​ឬ​សង្ស័យ​ថា​មាន​បទ​ល្មើស​​​ ។​​
៧.​ស្ដាប់​ចម្លើយ​បុគ្គល​គ្រប់​រូប​ដែល​អាច​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​រឿង​ហេតុ
៨.​ស្នើ​សុំ​អ្នក​ជំនាញ​ឲ្យ​ត្រួត​ពិនិត្យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ ។​​
៩.​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឬ​ជន​ល្មើស​​​

សូម​ប្រិយមិត្ត​​កុំ​ភ្លេច​តាម​ដាន​ជា​មួយ​យើង​ខ្ញុំ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​នគរបាល​ និង​ក៏​ជា​ចំណេះដឹង​ផង​ដែរ។ តើ​តួនាទី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ធ្លាប់​ដឹង​ទេ​​?

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង