នាំមកជូនដោយ៖

រូបភាព​ជុំវិញ​ពិភពលោក ០៧​ កក្កដា ២០១៧ ដែលបណ្តុំរូបនៃព្រឹត្តិការណ៏សំខាន់ៗ


ទំហំអក្សរ៖ S M L

 

រូបភាពទី 1

 1មនុស្ស​កំពុង​រត់​ពី​មុខ​គោជល់​ ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ជា​មួយ​គោ​ នៅ​ឯ​ពិធីបុណ្យ San Fermin ក្នុង​ក្រុង Pamplona ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ។

រូបភាពទី 2

2 ស្រមោល​នៃ​ស្ត្រី​ម្នាក់​ដែល​បាត់​បង់​ទី​ជម្រក​​របស់​ខ្លួន នៅ​ជំរំ​ Hassan Sham នៅ​ភាគ​ខាង​កើត​នៃ​ក្រុង​ម៉ូស៊ូល ប្រទេស​អ៊ីរ៉ាក់។

រូបភាពទី 3

3 ទីរំឭក​ Hyde Park សម្រាប់​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្តដា នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។

រូបភាពទី 4

4 ក្មេង​ប្រុស​ម្នាក់​កំពុង​ប្រមូលបេះ​​ផ្កា​ឈូក​នៅ​ក្នុង​បឹង​មួយ​នៅ​ព្រំ​ប្រទល់​នៃ​តំបន់​អភិរក្ស​សត្វ​ព្រៃ​ ក្នុង​ឧទ្យាន​ជាតិ Udawalawe ប្រទេស​ស្រីលង្កា។

រូបភាពទី 5

5 កង​កម្លាំង​ស្វ័យ​ការពារ​មួយ​រូប​របស់​ជប៉ុន​ (ឆ្វេង) កំពុង​ឆ្លង​កាត់​ទន្លេ​មួយ​ក្នុង​តំបន់​ដែល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ដោយ​សារ​ទឹក​ជំនន់​ដ៏​ធំ​មួយ​ នៅ​ក្រុង Asakura ស្រុក​ Fukuoka ប្រទេស​ជប៉ុន។

រូបភាពទី 6

6 កូនសត្វកន្ធាយសមុទ្រ​ត្រូវ​​បាន​គេ​ផ្តល់​ចំណី​នៅ​ក្នុង​អាង​ Sea Life Sydney Aquarium ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

រូបភាពទី​ 7

7 អ្នកនេសាទ​ក្នុង​ស្រុក​ម្នាក់​​កំពុង​បង់​សំណាញ់​នៅ​បឹង​តាមោក នៅ​ជាយក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា។

រូបភាពទី 8

8 ក្រុម​និស្សិត​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​រំឭក​ខួប​ទី​៥៥​នៃ​ការ​គាប​សង្កត់​របស់​កង​យោធា​ទៅ​លើ​សិស្ស​និស្សិត​កាល​ពី​ឆ្នាំ​១៩៦២ នៅ​សាកលវិទ្យាល័យ​ Yangon ក្នុង​ក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា។

រូបភាពទី 9

9 អ្នក​គាំទ្រ​ Cosplay ថត​រូប​សែល​ហ្វី​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​​ Comics Games អន្តរជាតិ​របស់​ចិន​ នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន។

រូបភាពទី 10

 10 ក្រុម​ប៉ូលិស​បាន​ប្រើប្រាស់​ទឹក​បាញ់​​ទៅ​លើ​ក្រុម​បាតុករ​ដើម្បី​បំបែក​ពួក​គេ​​នៅ​ថ្ងៃទី​១ នៃ​ជំនួប​កំពូល​ G-20 ក្នុង​ទីក្រុង​ Hamburg នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អាល្លឺម៉ង់។

រូបភាពទី 11

11 ផ្លែ​ស្ត្ររប៊ឺរី ត្រូវ​បានគេ​ដាក់​លក់​ នៅ​ថ្ងៃ​ទី​៥​នៃ​ការ​ប្រកួត​ជើងឯ​ក​​ពាន​រង្វាន់​កីឡា​តិន្នីស នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

រូបភាពទី 12

12 ទាហាន​ម្នាក់​កំពុង​ឈរ​មើល​ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​ប្រធានាធិបតី Rodrigo Duterte ដែល​ច្បាប់​នេះ​គឺ​សម្រាប់​អនុវត្ត​នៅ​តំបន់ Mindanao ខាង​ត្បូង។ បាតុកម្ម​នេះ​ធ្វើ​ឡើង​នៅ​ជិត​បញ្ជាការរដ្ឋា​កងទ័ព​ហ្វីលីពីន ក្នុង​ទីក្រុង Quezon នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ានីល។

រូបភាពទី 13

13 ក្មេង​ស្រី​ម្នាក់​នៅ​លើ​ស្មា​ឪពុក​របស់​នាង​ នៅពេល​មនុស្ស​ម្នា​ដើរ​នៅ​ក្រោម​ក្រដាស​ពណ៌​ដែល​គេ​តុប​តែង​នៅ​លើ​ផ្លូវ​លក់​ទំនិញ​មួយ​ ដើម្បី​ប្រារព​ពិធីបុណ្យ Tanabata Star នៅ​ក្រុង Hiratsuka ក្បែរ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន។

រូបភាពទី 14

14 សត្វ​ស្លាប​មួយ​កំពុង​ហើរ​នៅ​ពេល​ថ្ងៃ​លិច​ដែល​មាន​ពពក​បាំង​ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូ​នេស៊ី។

រូបភាពទី 15

15 ខ្លា​ឃ្មុំ​ទឹកកក​លេង​ជាមួយ​ដុំ​ទឹកកក​នៅ​ក្នុង​សួន​សត្វ​ នៅ​ពេល​ដែល​អាកាសធាតុ​បាន​ឡើង​ដល់​៣០​អង្សា នៅ​​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

រូបភាពទី 16

16 ក្រុម​អ្នក​ប្រណាំ​ង​កង ដែល​មាន​លោក Chris Froome របស់​ប្រទេស​អង់គ្លេស​ស្លៀក​សម្លៀក​បំពាក់​ពណ៌​លៀង​ខ្ចី កំពុង​ជិះ​កាត់​វាល​នៅ​​ក្នុង​វគ្គ​ទី​៧ នៃ​ការ​ប្រណាំង​កង់​ Tour de France ដែល​មាន​ចម្ងាយ​២១៣.៥​គីឡូម៉ែត្រ ​ចេញ​ពី​ទីក្រុង​ Troyes និង​ត្រូវ​បញ្ចប់​នៅ​ទីក្រុង Nuits-Saint-Georges ប្រទេស​បារាំង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង


ប្លន់​យក​ម៉ូតូ​បាញ់​ស្លាប់​១​នាក់​កាប់​នឹង​ពូថៅ​ស្លាប់​១​នាក់​នៅ​ស្រុក​ប​វេល​
តើអ្នកដឹងទេថាលទ្ធផល​ជា​ផ្លូវការ​នៅខេត្ត​កំពង់​​ឆ្នាំង​​យ៉ាងដូចម្តេច?
ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត អំពាវនាវ​ឲ្យ​ពលរដ្ឋ ខ្មែរ​ប្រុងប្រយ័ត្ន​ទៅលើ ទិញ​ទំនិញ​ថៃ​ផ្សារ​តា​ឡាត់​ណាត់​
Composing The School Private Statement
តុលាការថៃកាត់ទោសមន្ត្រី​ពាក់ព័ន្ធការជួញដូរមនុស្សជាង១០០នាក់​
ការងារ និង ទំនាក់ទំនង