នាំមកជូនដោយ៖

រថយន្តហុីយ៉ានដាយជ្រុលចង្កូតបុករថយន្តកាមរីឆ្លាមចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្ស៧នាក់…


ទំហំអក្សរ៖ S M L

ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តហុីយ៉ានដាយបុកគ្នាជាមួយរថយន្តកាមេរីដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្តលអោយមនុស្ស៧នាក់រងរបួសធ្ងន់ និងស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥​ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តហុីយ៉ានដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0726 ធ្វើដំណើរក្នុងទិសដៅេពីត្បូងទៅជើង មកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងបុករថយន្តមួយគ្រឿងម៉ាក កាមេរី ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្តាលអោយមនុស្ស៧នាក់ដែលរួមដំណើរក្នុងរថយន្តកាមេរីរងរបួសធ្ងន់ និងស្រាល រីឯរថយន្តកាមេរីវិញរងការខូចខាតផ្នែកខាងមុខទាំងស្រុងតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៧នាក់ (មិនស្គាល់អត្តសញ្ញាណ) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ចំណែករថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់រង់ចាំការដោះស្រាយជាបន្ត៕ ប្រភព៖ ហ្វេសប៊ុក

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង