នាំមកជូនដោយ៖

សូមរួសរាន់ឡើង! ឱកាសផ្តល់អាហាររូបករណ៍ពិសេសនៅសាលាខូលីងវូដភ្នំពេញ (CSPP)


ទំហំអក្សរ៖ S M L

CSPP ជាគ្រឹះស្ថានសិក្សាឯកជនទើបបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ប្រជុំដោយគ្រូបង្រៀនល្បីៗ មានបទពិសោធន៍បង្រៀនច្រើនឆ្នាំ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស ធ្វើយ៉ាងណាដើម្បីធានាឱ្យសិស្សានុសិស្សដែលចូលរៀននៅ CSPP ទទួលបានជោគជ័យគ្រប់កម្រិត និងអាចត្រៀមសិក្សានៅសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។
– នៅ CSPP សិស្សានុសិស្សពុំចាំបាច់សិក្សាបន្ថែមនៅកន្លែងដ៏ទៃទៀតឡើយ ដោយសារសាលាមានកម្មវិធីបំប៉នបន្ថែមដោយឥត គិតថ្លៃ ជាពិសេសលើមុខវិជ្ជាដែលសិស្សានុសិស្សមានការលំបាក ដើម្បីទទួលបានជោគជ័យ និងការប្រកួតប្រជែងផ្សេងៗ។
– CSPP ប្រកាន់ខ្ជាប់នូវវិន័យយ៉ាងហ្មត់ចត់ ដោយមានការតាមដានការសិក្សារបស់សិស្ស និងទំនាក់ទំនងជាប្រចាំជាមួយ អាណាព្យាបាល ដើម្បីធានាឱ្យបានសុវត្ថិភាព សីលធម៌ សុជីវធម៌ ប្រកបដោយសេចក្តីថ្លៃថ្នូរ។
– ការសិក្សានៅ CSPP ចាប់ផ្តើមពីម៉ោង០៨ ព្រឹករហូតដល់ម៉ោង៤ រសៀល។ CSPP ក៏មានផ្តល់ការសិក្សាបន្ថែមពីម៉ោង៤ រសៀល ដល់ម៉ោង៥ ឬ៦ល្ងាច លើកម្មវិធីឬសកម្មភាពបន្ថែមមួយចំនួនទៀត ដែលសិស្សនិងអាណាព្យាបាលយល់ថាមានសារប្រយោជន៍ និងចាំបាច់ ដូចជា កម្មវិធីភាសាចិន សិល្បៈផ្នែកគំនូរ និងតូរ្យតន្រ្តី និងកីឡា ដូចជាតៃក្វាន់ដូ ការ៉ាត់តេដូ យូដូ និងល្បុកតោ ជាដើម។

ដូច្នេះ សិក្សានៅ CSPP ជាដំណោះស្រាយដ៏ល្អបំផុតចំពោះក្តីកង្វល់របស់មាតាបិតា និងអាណាព្យាបាលសិស្សទូទៅ។ ដើម្បីចូលរួមចំណែកលើកកំពស់វិស័យអប់រំនៅកម្ពុជា ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ CSPP សម្រេចផ្តល់អាហាររូបករណ៍ជាច្រើនកន្លែង ដូចខាងក្រោម៖
• ថ្នាក់ទី ៧ មានអាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់រយៈពេល ៣ ឆ្នាំសិក្សា
• ថ្នាក់ទី ៨ មានអាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់រយៈពេល ២ ឆ្នាំសិក្សា
• ថ្នាក់ទី ៩ មានអាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់រយៈពេល ១ ឆ្នាំសិក្សា
• ថ្នាក់ទី ១០ មានអាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់រយៈពេល ៣ ឆ្នាំសិក្សា
• ថ្នាក់ទី ១១ មានអាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់រយៈពេល ២ ឆ្នាំសិក្សា
• ថ្នាក់ទី ១២ មានអាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់រយៈពេល ១ ឆ្នាំសិក្សា

កាលបរិច្ឆេទនៃការប្រឡង៖ ១៩ សីហា ២០១៧
មុខវិជ្ជាប្រឡង៖ គណិតវិទ្យា វប្បធម៌ទូទៅ រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស
ទីតាំង៖ អគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ
ចាប់ផ្តើមទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៨ សីហា ២០១៧ វេលាម៉ោង ៥:០០រសៀល។

ឯកសារសម្រាប់ដាក់ពាក្យសុំប្រឡងអាហាររូបករណ៍
• លិខិតបញ្ជាក់ការសិក្សា
• រូបថត ៤*៦ ចំនួន ២ សន្លឹក
• សេចក្តីចម្លងសំបុត្រកំណើត ១ ច្បាប់
• សេចក្តីចម្លងសៀវភៅសិក្ខារគារិក ១ ច្បាប់

សម្រាប់ព័ត៌មានលម្អិត ស្តីពីអាហាររូបករណ៍ និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៨៩៨ ១២៤ /០១២ ៨៩០ ៤៦៥/ ០៩៨ ២២៤ ៣៤៨/ ០៨៦ ៨៣៣ ៣៨៥ សាលាខូលីងវូដភ្នំពេញមានទីតាំងស្ថិតនៅអាគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង