នាំមកជូនដោយ៖

សម្ដេច ហ៊ុន សែន ចង់ក្លាយជាគ្រូបង្វឹកបាល់ទាត់ ក្រោយចៅប្រុសទី១៩ បង្ហាញខ្លួន


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ប៉ុន្មាននាទីមុននេះ ចៅប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រាលមកដោយមានសុខភាពមាំទាំល្អ និងមើលទៅមានភាពសប្បាយរីករាយកក់ក្ដៅខ្លាំងណាស់។ គួរបញ្ជាក់ថា ចៅប្រុសដែលទើបសម្រាលនេះ ជាចៅទី១៩ របស់សម្ដេច ដែលចៅទាំង១៩ មានស្រី ៨នាក់ និងប្រុស១១ នាក់ បើគិតទាំង ចៅប្រុសទើបសម្រាលមកនេះ។ សម្ដេចបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា នៅខែតុលាខាងមុខនេះ ចៅប្រុសម្នាក់ទៀត លោក​នឹងមានក្រុមបាល់ទាត់បុរស ១ក្រុម ហើយពេលនេះ រីឯចៅស្រីទាំង៨នាក់ គឺជា ក្រុមបាល់ទះនារី ១ក្រុមដែរ។

នៅលើរូបភាព ចៅប្រុសសម្ដេចបានសរសេរថា «ថ្ងៃទន្ទឹងរង់ចាំបានមកដល់ហើយ។ មុននេះបន្តិចចៅប្រុសទី១៩ បានសម្រាលមកហើយដែលធ្វើឲ្យយខ្ញុំមានលទ្ធភាពបង្កើតបានក្រុមបាល់ទាត់មួយក្រុមដែលប្រមូលផ្តុំចៅប្រុសៗទាំង១១នាក់និងបើគិតទាំងចៅប្រុសមួយទៀតដែលនឹងសម្រាលនាខែតុលា២០១៧ខាងមុខខ្ញុំនឹងមានចៅប្រុស១២នាក់និងចៅស្រី៨នាក់សរុប២០នាក់។ យើងអាចមានបាល់ទាត់បុរស១ក្រុម បាល់ទះបុរស១ក្រុមនិងបាល់ទះនារី១ក្រុម។ ចៅប្រុសៗត្រូវតែចេះលេងបាល់ទាត់ផងនិងបាល់ទះផង ទើបយើងអាចមានក្រុមបាល់ទាត់ផងនិងក្រុមបាល់ទះផង។ ចៅទី១៩ដែលទើបចេញពីផ្ទៃម្តាយនឹងត្រូវដាក់ឲ្យយលេងនូវខ្សែបំរើ។ ខ្ញុំនឹងក្លាយជាគ្រូបង្វឹកទាំងបាល់ទាត់និងបាល់ទះសម្រាប់ចៅប្រុសៗ។ ចៅប្រុសដែលទើបសម្រាលមកនេះត្រូវបានឪពុក ម្តាយគេដាក់ឈ្មោះថា(ឌី សែន វិទូ)៕ »។ 

យ៉ាងណាក៏សូមជូនពរ​ ឌី សែន វិទូ អោយមានសុខភាព ល្អ មាំមួន ឆាប់ធំ និងរៀនពូកែ ក្លាយជាក្មេងប្រុសល្អក្នុងសង្គម ដូចលោកប៉ា លោកពូ និងលោកតា ៕ អត្ថបទដោយ៖ ក្មេងវត្ត

រូបភាព ៖ Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង