នាំមកជូនដោយ៖

តើធ្វើដូចម្តេចទើបចំណាយអស់តិចសម្រាប់ការតម្លើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព?


ទំហំអក្សរ៖ S M L

សួរស្តីជាថ្មីម្តងទៀតសម្រាប់មិត្តៗអ្នកអានទាំងឡាយ កន្លងមកយើងបានរៀបរាប់ម្តងរួចមកហើយអំពី​ «ហេតុ​ផល​​ ៥ ចំនុចដែល​តាម​និមួយៗគួរតែមានកាមេរ៉ាសុវត្ថិភាព​» ហើយនិងអត្ថបទ​មួយ​ទៀត​ដែលទាក់ទងទៅ​និង​ថា​តើ​ «អាជិវកម្មប្រភេទណាដែលត្រូវការប្រព័ន្ធកាមេរ៉ាសុវត្ថិភាព?​» ដូច្នេះថ្ងៃនេះក្រុមការងារ express.com.kh របស់យើងនិងលើកយើងអំពីវិធីសាស្រ្តក្នុងការ​តម្លើងប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព​ដែល​ចំណាយអស់​ប្រាក់​តិច​ ហើយអាចប្រើប្រាស់​បាន​​។ ជាការពិតណាស់សម្រាប់ការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាយើងគឺមានតម្លៃទាបជាងប្រទេសនានាឆ្ងាយណាស់ ហើយរីឯទីផ្សារវិញក៏ប្រកួតប្រជែងគ្នាខ្លាំងណាស់ដែរ។​ ដូច្នេះសម្រាប់ការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែលចំណាយតិចគឺយើងត្រូវគិតពីកត្តាទាំងអស់នេះ៖

១. ស្វែងយល់អំពីទីតាំងដែលអ្នកចង់តាមដានដោយប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ព្រោះថាប្រសិនបើលោកអ្នកមិនបានដឹងថ្បាស់មុននោះទេថា ទីតាំងណាដែលលោកអ្នកចង់បាននោះ​វាអាចជាបញ្ហា។ ព្រោះថាក្រុមជាងកាមេរ៉ាសុវត្ថិភាពដែលមិនមែនជាអ្នកមានជំនាញគឺគេមិនបានផ្តល់យោបល់ទៅកាន់លោកអ្នកជាលក្ខណៈអ្នកមានជំនាញនោះទេ តែផ្ទុយទៅវិញគឺគេគិតតែពីផលប្រយោជន៍របស់ខ្លួន ដោយកាលណាអតិថិជនចំណាយកាន់តែច្រើនពួក និងទទួលបានចំណូលកាន់តែច្រើនដូចគ្នា។ ហើយសម្រាប់ក្រុមជាងមួយចំនួនគឺគាត់មិនបានស្វែងយល់ច្បាស់អំពីសមត្ថភាពរបស់កាមេរ៉ានោះទេ ដែលជាហេតុធ្វើឲ្យកាមេរ៉ា ២ ឬ ៣ ជាប់ចំទីតាំងតែមួយ ដែលធ្វើឲ្យលោកអ្នកបែរជាខាតប្រយោជន៍ទៅវិញ។

២. ជ្រើសរើសប្រភេទកាមេរ៉ាដែលផ្តល់គុណប្រយោជន៍ខ្ពស់ជាមួយនិងគុណភាពល្អ ដូចដែលលោកអ្នកធ្លាប់បានដឹងហើយថា មានកាមេរ៉ាជាច្រើនម៉ាក ច្រើនប្រភេទដែលចរាចរណ៍នៅលើទីផ្សារប្រទេសកម្ពុជាយើងស​ព្វថ្ងៃនេះ តែក៏មានកាមេរ៉ាដែលមានតម្លៃធូរថ្លៃជាមួយគុណភាពអន់ ហើយនិងកាមេរ៉ាដែលមានតម្លៃសមរម្យជាមួយនិងគុណភាពអាចទទួលយកបាន និងកាមេរ៉ាដែលមានគុណភាពខ្ពស់ហើយតម្លៃថ្លៃ។ លោកអ្នកអាចជ្រើសរើសយកកាមេរ៉ាដែលមានតម្លៃទាប់ ប៉ុន្តែ​និងមានបញ្ហាគុណភាពនៅពេលក្រោយដែលតម្រូវឲ្យលោកអ្នកត្រូវចំណាយលើការជួសជុលក៏ដូចជាទិញថ្មី ដែលវាអាចធ្វើលោកអ្នកចំណាយច្រើនជាងអ្វីដែលលោកអ្នករំពឹងទុក។

៣. ជ្រើសរើសក្រុមហ៊ុនដែលមានជំនាញពិតប្រាកដ ដែលអាចធានាបានថានិងមិនមានបញ្ហាកើតឡើងនៅពេលក្រោយ ហើយលោកអ្នកក៏ពុំចាំបាច់ចំណាយប្រាក់កាសនៅពេលដែលមានបញ្ហាបច្ចេកទេសណាមួយកើតឡើង។ ដូចដែលលោកអ្នកធ្លាប់បានដឹងរួចមកហើយថា សព្វថ្ងៃនៅពេលដែលឮពាក្យថាកាមេរ៉ាសុវត្ថិភាព មនុស្ស​ជាច្រើនតែងតែមានការមិនពេញចិត្តជាមួយនិងទង្វើដែលក្រុមជាងបានធ្វើបន្ទាប់ពីយកប្រាក់រួចរាល់ហើយក្រោយពេលតម្លើង។​ គឺថា​មានក្រុមជាងខ្លះគឺមិន​បានលើកទូរស័ព្ទនៅពេលដែលលោកអ្នកទំនាក់ទំនងទៅវិញ ខណះពេលដែលជួបបញ្ហា រីឯក្រុមជាងខ្លះទៀតគឺនិយាយថាថ្ងៃនេះ ថ្ងៃនោះ តែមិនឃើញមកត្រួតពិនិត្យ ដែលជាហេតុធ្វើឲ្យ​លោកអ្នកមានការអាក់អន់ចិត្ត។ ហើយប្រសិនបើលោកអ្នកទំនាក់ទំនងទៅកាន់ក្រុមជាងផ្សេង នោះលោកអ្នកនិងត្រូវចំណាយប្រាក់កាសសារជាថ្មីសម្រាប់សេវាកម្មត្រួតពិនិត្យនិងជួសជុល។ ដូច្នេះប្រសិនបើលោកអ្នកជ្រើសរើសក្រុមហ៊ុនកាមេរ៉ាសុវត្ថិភាពដែលគេមានជំនាញច្បាស់លាស់ គឺគេតែងតែមានការធានាត្រឹមត្រូវ លុះត្រាតែអាយុកាលកាមេរ៉ារបស់លោកអ្នកផុតកំណត់នៃការធានាទើបលោកអ្នកត្រូវចំណាយប្រាក់សម្រាប់ការខូចខាតឬក៏ដោះដូរសម្ភារៈចាំបាច់សម្រាប់ប្រព័ន្ធកាមេរ៉ា។

៤. ជម្រើសចុងក្រោយគឺធ្វើការតម្លើងដោយខ្លួនឯង នេះគឺជាវិធីដែលចំណាយតិច ប៉ុន្តែគ្រាន់តែមានហានីភ័យខ្ពស់ ជា​ជាងការដែល​លោក​អ្នក​ជ្រើសរើសក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់ ព្រោះថាប្រសិនបើលោកអ្នកមិនដែលធ្លាប់បានដឹងពីការដំណើរការរបស់ប្រព័ន្ធកាមេរ៉ាសុវតិ្ថភាព វាអាច​ជា​ហេតុ​ធ្វើ​ឲ្យ​លោកអ្នក​អាច​ធ្វើខុសកន្លែងណាមួយ ដែលធ្វើឲ្យប្រព័ន្ធទាំងមូលដំណើរការមិនត្រឹមត្រូវ ដែលអាចធ្វើឲ្យលោកអ្នកត្រូវចំណាយប្រាក់កាសសម្រាប់ប្រើប្រាស់សេវាកម្មរបស់ក្រុមអ្នកជំនាញ ក៏ដូចជាលោកអ្្នកត្រូវចំណាយពេលវេលាមកធ្វើការរៀបចំដោយខ្លួនឯងផងដែរ។

ទំនាក់យើខ្ញុំ ~ សូមចុចត្រង់នេះ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង