នាំមកជូនដោយ៖

គួរឲ្យអាណិតណាស់! ខំជិះកង់ត្រឹកៗទៅធ្វើការ តែមិនទាន់ដល់កន្លែងផងស្រាប់តែ…(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីកម្មការិនីរោងចក្រម្នាក់ជិះកង់ឆ្លងផ្លូវ ស្រាប់តែត្រូវម៉ូតូមួយគ្រឿង បើកក្នុងល្បឿនលឿនមកបុកទាំងកំរោល បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកែងផ្ទះ ខេឌីអូ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កខាងលើ មានឈ្មោះ ខៀវ សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាកនៅភូមិព្រែកចារ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ក សំអាង ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបានជិះកង់តែម្នាក់ឯង ឆ្លងផ្លូវជាតិលេខ១ ក្នុងទិសដៅពីចិញ្ចើមផ្លូវខាងជើងឆ្លងទៅខាងត្បូង ខណៈដែលកំពុងឆ្លងនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-6573 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច បានជ្រុលមកបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យទាំងមនុស្សនិងកង់ប៉ើងខ្ទាតទៅម្ខាងរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខណ្ឌច្បារអំពៅ ចំណែកម៉ូតូខូចខាតទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកម៉ូតូនិងកង់ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

សូមចូលរួមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា !

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង