គួរឲ្យអាណិតណាស់! ខ្ទេចឡានហើយរបួសធ្ងន់ទៀត ដោយសារតែគេចពីម៉ូតូដឹកឈើ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តកាមឺរីបាឡែនមួយគ្រឿងបើកបោះពួយល្បឿនលឿនជ្រុល គេចពីរថយន្តដឹកឈើបួងចង្កួតជ្រុលក្រឡាប់ផ្ងារជើង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កហេតុម៉ាក កាមឺរីបាឡែន ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-0617 បើកបរដោយឈ្មោះ ឈិន សុខឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ១០១អុឺ១ ផ្លូវព្រះអង្គឌួង ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានស្រុកកំណើតភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចំណែកម៉ូតូ គ្រាន់តែដឹងថា ម៉ាកសង់កូរ៉េ ពណ៌ក្រហម ក្រោយកើតហេតុ ទុកឈើចោល បើកគេចទៅបាត់ ។


តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្ក បើកល្បឿនលឿនលើផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ វ៉ាក់អើ ជ្រុលប៉ះនឹងកន្ទុយឈើដឹកលើម៉ូតូសង់កូរ៉េ បើកពីលិចទៅកើតស្របទិស ហើយអ្នកបើកបរបួងចង្កូតគេចជ្រុលបែជាក្រឡាប់ផ្ងារជើង ធ្វើឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ជួយយកចេញពីរថយន្ត ហើយត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូសង់កូរ៉េ ក្រោយកើតហេតុ ទុកឈើចោល បើកគេចទៅបាត់ ។

រថយន្តក្រោយកើតហេតុ រងការខូចខាត បាក់បែកខ្ទេច ត្រូវបាន នគរបាលស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រងចាំប្រគល់ជូន ជនរងគ្រោះវិញពេលក្រោយ ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង