នាំមកជូនដោយ៖

ក្តៅៗ! លោក អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា និងត្រូវជាបងប្រុសរបស់សម្តេចម៉ែ បានទទួល​មរណភាពក្នុង វ័យ ៩៣ឆ្នាំ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ លោក អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា និងត្រូវជាបងប្រុស​បង្កើត (ឪពុកទីទៃ) ​របស់សម្តេចព្រះវររាជមាតា ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បាន​ទទួល​មរណភាព​ នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញានេះ វេលា​ម៉ោង ៨និិង៤៥នាទី​ព្រឹក ក្នុង​ជន្មាយុ ៩៣ឆ្នាំ ដោយ​ជរាពាធ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ប្រភពដដែលបានបន្តថាសពរបស់​លោក ​អ៊ុំ ម៉ាន្នូរីន តម្កល់​ធ្វើ​បុណ្យទៅ​តាម​ប្រពៃណី នៅ​វត្ត​បុទុមវត្តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ពិធី​ដង្ហែសព នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី១ ខែតុលា ឆ្នាំ២០១៧ វេលា​ម៉ោង ៧និង៣០នាទី​ព្រឹក ឆ្ពោះ​ទៅ​កាន់​ឈាបនដ្ឋាន​នៅ​ទីលាន​មុខ​វត្ត​បុទុមវត្តី។

គួររំលឹកផងដែរលោក អ៊ុំ ម៉ាន្នូរីន ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៣ (២០១២-២០១៨)  ហើយលោក​ក៏​ជា​សមាជិកព្រឹទ្ធសភា នីតិកាលទី ២ (២០០៦-២០១២) ផងដែរ។
ស្នាដៃ និងបទពិសោធន៍​ការងាររបស់ លោក អ៊ុំ ម៉ាន្នូរីនរួមមាន៖
លោក អ៊ុំ ម៉ាន្នូរីន ធ្លាប់​ជា​មេបញ្ជាការ​ប្រចាំ​តំបន់​ ខេត្ត​ស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពត ពីឆ្នាំ១៩៥៣ ដល់ ១៩៥៧ ហើយ​ក៏ជា​អនុព័ន្ធ​យោធា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ពីឆ្នាំ១៩៤៨ ដល់ ១៩៦២ ផងដែរ។ នៅ​ឆ្នាំ ១៩៦២ លោក​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​សន្តិសុខ​ជាតិ។ ពីឆ្នាំ១៩៧២ ដល់ ១៩៧៤ លោក​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ នៃ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ។ ពីឆ្នាំ១៩៩៣ ដល់ ២០០៥ លោក​ជា​ឯក​អគ្គ​រាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង