នាំមកជូនដោយ៖

ក្តៅៗ ! ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា « លោកតា វណ្ណ មូលីវណ្ណ » បានទទួលមរណភាពនៅព្រឹកមិញនេះក្នុងជន្មាយុ៩១ឆ្នាំ


ទំហំអក្សរ៖ S M L

សៀមរាប៖ ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមសាច់ញាតិរបស់លោកតា បានប្រាប់បណ្តាញសារព័ត៌មានយើង នៅមុននេះបន្តិច។

ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ

សូមរំលឹងផងដែរថា ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន៖ សាលសន្និសីទចតុមុខ  វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សំណង់ «ផ្ទះ១០០» ដែលត្រូវបានសាងសង់ សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជា ស្នាក់នៅ (១៩៦៥-១៩៦៧) វិមានរដ្ឋចំការមន សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះ មិនដែលត្រូវបានជួសជុលឡើងវិញឡើយ អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន និងវិទ្យាស្ថានភាសាបរទេស៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ

ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង