នាំមកជូនដោយ៖

សង្ឃឹមអីទៀត!​ លុយជាងបីរយដុល្លារត្រូវចោរឆក់អស់ហើយនឹង ចុងក្រោយបានត្រឹមតែយកខ្សែកាបូបទៅដាក់ពាក្យបណ្តឹង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ស្រ្តីម្នាក់ខណៈដែលកំពុងធ្វើដំណើរ ជិះម៉ូតូវិលត្រឡប់ទៅផ្ទះ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកទន្ទឹមហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ទៅបាត់ដោយសុវត្តិភាព ជនរងគ្រោះដួល ស្រវ៉ាចាប់បានតែខ្សែកាបូប រងរបួសដាច់រលាត់ជើងស្តាំ សម្ភារៈបាត់បង់ លុយជាង៦០មុឺនរៀល ប្រាក់ដុល្លា២០០ដុល្លា និងឯកសារមួយចំនួនទៀត កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខក្រុមហ៊ុនស្រាបៀអង្គរ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ទោះជាមានការអន្តរាគមន៍ពីកម្លាងសមត្ថកិច្ចក្បែរនោះភ្លាមៗក៏ដោយ ក្រុមជនសង្ស័យបើកគេចទៅបាត់ដោយសុវត្តិភាព ។

ជនរងគ្រោះ មានឈ្មោះ វ៉ាត ណារិន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុននាំចូលផលិតផលសំអាងមកពីប្រទេសកូរ៉េ មានទីលំនៅផ្ទះលេខ៩អុឺ ផ្លូវបេតុង ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទើបតែវិលមកពីណាត់ជួបជាមួយមិត្តភ័ក្រ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ សង្កាត់ទឹកថ្លា ជិះដោយជិះម៉ូតូមួយគ្រឿង ម៉ាក ស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FW-4442 ធ្វើដំណើរលើដងផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ក្នុងគោលបំណងវិលត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូ ម៉ាក និច មួយគ្រឿងពណ៌ខៀវ តាមពីក្រោយ មកដល់ទន្ទឹម ធ្វើសកម្មភាពឆក់ផ្តាច់យកកាបូបស្ពាយ ម្តងមិនបានសម្រេច លើកទី២ ដាច់ខ្សែកាបូប ស្រវ៉ាចាប់បានត្រឹមតែខ្សែ ហើយដួលទាំងម៉ូតូ កាបូបជនសង្ស័យយកទៅបាត់ដោយសុវត្តិភាព ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះ ក្នុងស្ថានភាពរបួសជើងស្តាំ បានត្រឹមកាន់ខ្សែកាបូប ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង