នាំមកជូនដោយ៖

អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នា​ នៅ​​តែ​ប្រធាន​បទ​ក្ដៅ​របស់​ពិភព​លោក​


ទំហំអក្សរ៖ S M L

​ក្នុង​​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​មាន​ប្រទេស​ជាង​១០​ហើយ​បាន​​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​​រៀប​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នា​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​បារាំង​ផង​ដែរ​ជា​ដើម។​តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​កត្តា​អ្វី​ខ្លះ​​ទៅ​ទើប​មាន​ជំទាស់​​ការ​រៀប​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នា​​?

​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​មាន​កត្តា​ជា​ច្រើន​ដែល​នាំ​មាន​ការ​ជំទាស់​មិន​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នា​​ដែល​ក្នុង​បញ្ហា​ធំ​បំផុត​គឺ​ប្រឆាំង​នឹង​​ធម្មជាតិ​ឬ​ព្រះ​ដែល​តម្រូវ​ឲ្យ​មាន​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​​ផ្ទុយ​គ្នា​នោះ។​

​ជាក់​ស្ដែង​​​​​មាន​បាតុករ​ប្រឆាំង​​ច្បាប់​រៀប​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នា ចំនួន​១សែន​៥​ម៉ឺន​នាក់ ចូល​រួម​ក្នុង​​បាតុកម្ម​​នៅ​ទី​ក្រុង​ប៉ារីស ដែល​​ជា​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដ៏​ធំបំផុត តាំង​ពី​ប្រទេស​បារាំង ទទួល​ស្គាល់​ច្បាប់​រៀប​អាពាហ៍​ពិពាហ៍​​មនុស្ស​ភេទ​ដូច​គ្នា​​កាល​ពី​មួយ​សប្ដាហ៍​មុន​មក​នេះ។


ហើយ​ការ​ប្រឆាំង​នេះ គេ​ឃើញ​ ប្រវត្តិវិទូ​​អភិរក្ស​និយម​​ជ្រុល​មួយ​រូប​បាន​ធ្វើ​អត្តឃាត​នៅ​ឯ​មហា​វិហារ Notre Dame ​។​ការ​ប្រឆាំង​នឹង​អាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ដូច​គ្នា​នេះ​​គឺជា​បុព្វ​ហេតុ ​មួយ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ​។

​​តើ​ប្រិយមិត្ត​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ការ​​រៀប​​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នា​?​សូម​ជួយ​ផ្ដល់​ជា​យោបល់!!!

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង