នាំមកជូនដោយ៖

អស្ចារ្យណាស់! និស្សិត AUPP ទទួលបានការងារធ្វើ និងបន្តការសិក្សានៅក្រៅប្រទេសបាន១០០%


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ថ្ងៃទី៧ កញ្ញា ២០១៧ និស្សិតជ័យលាភីជំនាន់ទី១របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានទទួលសញ្ញាបត្រកាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ បានទទួលការងារនៅក្រុមហ៊ុន និងស្ថាប័នធំៗ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យបានទាំងអស់។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានមានប្រសាសន៍ថា «AUPP ពិតជាមានមោទនភាពចំពោះនិស្សិតជ័យលាភីគ្រប់រូបដែលទទួលបានឱកាសការងារ និងបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ បន្ទាប់ពីបានបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំនៅ AUPP។»

លោកបានបន្ថែមទៀតថា នេះជាសមិទ្ធិផលដ៏ត្រចះត្រចង់ដែល AUPP បានបណ្តុះធនធានមនុស្សដែលប្រកបដោយសក្តានុពលខ្ពស់ ដើម្បីចូលរួមការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។

តាមរយៈកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) របស់AUPP និស្សិតពុំចាំបាច់ចំណាយពេលវេលា និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិកឡើយ។

AUPP បានចាប់ផ្តើមទទួលពាក្យចូលរៀន និងប្រឹក្សាយោបល់អប់រំ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរសព្ទលេខ៖ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖ ក្តាមស្រែ

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង