ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានដួលបោកលក្បាលរងរបួសយ៉ាងធ្ងន់ ពេលកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រូវចោរឆក់កាបូបបានសម្រេចនៅ ម្តុំសួនទឹក Water Park វេលាម៉ោង១០​និង៣០​នាទីយប់ នៅថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ថិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាក Click ពណ៌ស ពាក់ស្លាកលេខសៀមរាប 1H-0006 ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ពីកើតទៅលិច មកដល់កន្លែងកើតហេតុម្តុំសួនទឹក Water Park ក្រុមចោរជិះម៉ូតូដេញតាមស្រ្តីរងគ្រោះពីក្រោយយ៉ាងលឿន មកជិតស្រ្តីរងគ្រោះ ធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ មួយទំហឹង​បណ្តាលឲ្យដួលបោកក្បាល និងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយឃើញសភាពធ្ងន់ធ្ងរពេក ប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយដឹកនារីរងគ្រោះ​ទៅសង្គ្រោះជាបន្ទាន់ភ្លាមៗផងដែរ។ ចំណែកក្រុមចោរឆក់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង​។​ សមត្ថកិច្ចដដែលបញ្ជាក់ថា ម៉ូតូនារីរងគ្រោះត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍​នគរបាលទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារនារីរងគ្រោះ​មកទទួលយកទៅវិញ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង