នាំមកជូនដោយ៖

ស៊យទាំងព្រលឹម !! នារីម្នាកត្រូវចោរឆក់ទូរសព្ទ័ដៃ Iphone 7 ខណៈពេលកំពុងជិះម៉ូតូ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ជនសង្ស័យពីរនាក់រួមនិងបក្សពួកបានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីនារីម្នាក់ដែលជិះម៉ូតូជាមួយសង្សារបានសំរេចហើយព្យាយាមជិះរត់គេចមកដល់ចំណុចក្រោមស្ពានអាកាស៥មករាក៍ប៉ះជាមួយឡានក្រុងដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ហេតុការនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៧នៅមុខផ្ទះលេខ៥៨៨ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះដែលត្រូវចោរឆក់ទូរសព្ទ័មានឈ្មោះ ភើម សុជាតិតា អាយុ១៩ឆ្នាំមុខរបរជាបុគ្គលិកសណ្ឋារគារប្លូហ្វាយ ស្នាក់នៅក្បែរសណ្ឋារគាររីហ្គេាល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសំដីរបស់នារីរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូជាមួយសង្សារតាមបណ្ដាយផ្លូវកម្ពុជាក្រោមពីលិចទៅកើតលុះមកមុខផ្ទះលេខ៥៨៨ស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូម៉ាកសងC125ស៊េរី017គ្មានលេខឆក់យកទូរសព្ទ័ដៃម៉ាកIpone7ពណ័ក្រហមដែលកាន់និងដៃបានសំរេចហើយពួកវាបើករត់គេចខ្លួន។ ពេលនោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗពេលជនសង្ស័យជិះមកដល់ក្រោមស្ពានអាកាស៥មករាក៍បុកឡានក្រុងពីក្រោយដួលម៉ូតូហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូមកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសម្ថតកិច្ចនាំគ្នាចុះមកដល់កន្លែងកើតបានត្រឹមតែនាំជនរងគ្រោះនិងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនពួកវា។ចំណែកទូរសព្ទ័របស់នារីរងគ្រោះគឺត្រូវចោរឆក់យកទៅបាត់ហើយ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង