នាំមកជូនដោយ៖

ពុទ្ធោ ! ខំបើកវ៉ារថយន្តមួយខាងមុខ តែវ៉ាមិនផុតត្រូវរថយន្តមួយទៀតបុកពេញទំហឹង


ទំហំអក្សរ៖ S M L

កំពង់ចាម ៖ មនុស្ស៣នាក់ប្រុសស្រីរួមនិងកូនក្មេងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរ រវាងថយន្តបុកនិងម៉ូតូ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខផ្ទះឈ្មោះ យីម ស្ថិតក្នុងភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ដម៉ាក FRONTIER ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AP -5827 អ្នកបើកបរគេចខ្លួនបាត់បានបើកក្នុងទិសដៅពីត្បូងទៅជើង ហើយបានបុកម៉ូតូ ម៉ាកហុងដា១២៥ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម​ 1G-9725 បើកបរដោយឈ្មោះ ឆាយ ភេទ ប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរហើយឌុបមនុស្ស ២នាក់ពីក្រោយ ទី១ ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ៦០ឆ្នាំ ទី២ ឈ្មោះ សុខ លាប ភេទប្រុស អាយុ១០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិទួលតាកោ ឃុំជ្រៃវៀនស្រុកព្រៃឈរ ដែលបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា។

លោកបានបញ្ជាក់ថា ករណីនេះបណ្តាលអោយភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិតទាំង៣នាក់ ហើយមូលហេតុដោយសារម៉ូតូបើកជែងជាមួយរថយន្ដដែលបើកពីមុខក្នុងទិសដៅស្រប។
លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា ករណីនេះក្រោយកើតហេតុភ្លាម សមត្ថកិច្ចជំនាញនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហើយធ្វើការវាស់វែងតាមនីតិវិធី ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅដ្ឋានរៀងខ្លួន៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង