ស្រីស្រស់ប្រុសស្អាតបើកឡានទំនើបៗបុកគ្នាប្រកែកយកត្រូវរៀងៗខ្លួន(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ នារីម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងខណៈមកដល់ផ្លូវបំបែកជាបួនបានបុករថយន្តពីរគ្រឿងទៀតរងខូចខាតយ៉ាងដំណំក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ៈ២០នាទីយប់ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ កែងនិងផ្លូវ២៧៥ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។

យោងតាមព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីដ៏ស្រស់ប្រឹមប្រិយម្នាក់បើករថយន្តកូរ៉ឡាពណ័សពាក់ស្លាកលេខភ្នំពេញ 2AP 0566 បើកពីកើតទៅលិចក្នុងល្បឿនលឿន ទាំងសភាពស្រវឹងជោគ ខណៈមកដល់ចំនុចកើតហេតុខាងលើកមានរថយន្តSONATAពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AF 4787 បើកដោយបុរសម្នាក់ពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាជ្រុលទៅបុកពេញទំហឹងជ្រុលទៅបុករថយន្តហាយប្រីតពណ៍ស មិនមានស្លាកលេខបើកដោយបុរសម្នាក់ពីជើងទៅត្បូងបណ្ដាលឲ្យរថយន្តទាំងបីគ្រឿងផ្ទប់ជាប់គ្នារងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុឲ្យភាគីទាំងបីទាំងនាក់សម្រមសម្រួលគ្នា ដោយភាគីម្ខាងៗប្រកែកយកតែត្រូវរៀងខ្លួនទើបសមត្ថកិច្ចសំរេចវាស់វែងយករថយន្តទាំងបីគ្រឿងទៅអធិការដ្ឋានចំការមនដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង




ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង