នាំមកជូនដោយ៖

ចាប់បានហើយឃាតករ ដែលសម្លាប់ស្រ្តីម្នាក់ច្រកការ៉ុង យកទៅប្លុងចោល


ទំហំអក្សរ៖ S M L

កំពត ៖ លោកឧត្តមសេនីយទោយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់អោយដឹងមុននេះថា ជនដៃដល់ដែលបានសម្លាប់ស្រ្តីម្នាក់ ដោយកាប់ជាច្រើនកន្លែង ហើយច្រកនៅក្នុងការ៉ុង រួចយកទៅបោះ ចោលនៅក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវចាប់ខ្លួនបានហើយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ទោ បន្តថាជនសង្ស័យឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយសព្វថ្ងៃនៅផ្ទះលេខ៨២ ផ្លូវលេខ២ ភូមិ១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ មុខរបរ រត់តាក់ស៊ី និងជានិពន្ធនាយក នៅមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ។ នៅល្ងាចថ្ងៃនេះ កម្លាំងនគរបាលរបស់លោក បានចាប់ជនដៃដល់បានហើយ និងកំពុងទំនាក់ទំនងជាមួយនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីទទួលយកទៅសួរនាំបន្តទៀត ចាត់ការតាមច្បាប់។

ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានដកហូតរថយន្ត Highlander ពណ៌ស្ករ ស្លាកលេខ 2R-3182 PP នៅភោជនីយដ្ឋាន ហេង រស្មី មុនពេលទៅឃាត់ជនសង្ស័យ នៅរមណីដ្ឋាន ណាតាយ៉ា ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ នៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ ដែលត្រូវឃាតករកាប់លើផ្ទៃមុខជាច្រើនកាំបិត ហើយច្រកការ៉ុង យកមកប្លុងចោល ក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច តាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៣ៈ៣០រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ។

 

អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ម៉ាត់ លី បានឲ្យដឹងថា ស្រ្តីរងគ្រោះមានគ្រួសារនៅរាជធានីភ្នំពេញ ហើយបានមកធ្វើការនៅជាកម្មការិនីកាត់ដេរ នៅស្រុកពញាឮ ខេត្តកណ្តាល។

លោក ម៉ាត់ លី បានបន្តទៀតថា ករណីសម្លាប់ស្រ្តីរងគ្រោះរូបនេះ ដោយផ្តើមចេញពីរឿងប្លន់លុយ តែលោកមិនទាន់បានបញ្ជាក់ឲ្យលម្អិតនោះទេ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ រកបក្ខពួកនិងកសាងឯកសារដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព ៖ Heng Heng LY

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង