នាំមកជូនដោយ៖

លឿនពេក! យុុវជនពីរនាក់ជិះម៉ូតូប្រដេញគ្នា បានរ៉េចង្កូតចូលរថយន្តកុងតឺន័របណ្តាលឲ្យស្លាប់និងបាក់ជើងជាច្រើនកង់ម្នាក់


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូប្រដេញគ្នាជាមួយម៉ូតូ២គ្រឿងទៀតធ្វើឲ្យរេចង្កូតទៅខាងឆ្វេងដៃត្រូវរថយន្តកុងតឺន័របុកចំពីមុខពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ធ្ងរម្នាក់ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះមានឈ្មោះ ឆែម ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ ជិះម៉ូតូម៉ាកគប់ជ្រុងសេ90 ពណ៌ខ្មៅ ជិះគ្នា២នាក់ក្នុងទិសដៅពីត្បូងទៅជើង។ ចំណែករថយន្តបង្កម៉ាកហ៊ីណូពណ៌ខៀវឆ្នូតបៃតង បើកបរក្នុងទិសដៅពីជើងទៅត្បូង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲុ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកគប់ជ្រុងសេ៩០ ក្នុងទិសដៅពីត្បូងទៅជើង ជិះគ្នា២នាក់រួមដំណើរជាមួយ និងបក្សពួក២ម៉ូតូទៀតជិះស្របគ្នាដោយជិះប្រដេញគ្នាយ៉ាងលឿន មកដល់ចំណុចខាងលើ ស្រាប់តែម៉ូតូរងគ្រោះបានរេចង្កូតទៅផ្នែកខាងឆ្វេងដៃ ជួនពេលនោះស្រាប់តែមានកុងតឺន័រមួយគ្រឿងបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បានបុកម៉ូតូរងគ្រោះខាងលើចំពីមុខរថយន្តផ្នែកចំហៀងខាងឆ្វេងពេញទំហឹងធ្វើឲ្យរថយន្តកុងតឺន័របុកអូសម៉ូតូជាង២០ម៉ែត្រខ្ទេចអស់មួយកំណាត់មុខ បណ្តាលឲ្យជនរងគ្រោះម្នាក់បែកក្បាលដួលផ្កាប់មុខស្លាប់នៅនិងកន្លែងកើតហេតុ  និងម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរបាក់ជើងជាច្រើនកង់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

ប្រភពព័ត៌មានបានបន្តទៀតថា រថយន្តបង្កខាងលើបានបើករត់គេចបានប្រមាណជាង១០០ម៉ែត្រអ្នកបើកបរបានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសពត្រូវបានក្រុមប្រគល់ជូនគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក និងម៉ូតូត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងរាជធានីភ្នំពេញរងចាំកាដោះស្រាយ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង