ហុងស៊ុយស្លាកលេខរថយន្ត ឬម៉ូតូ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ជនជាតិ​ចិន ក៏​ដូច​ជា​ខ្មែរ​យើង​មាន​ជំនឿ​ថាស្លាក​លេខ​រថយន្ត​ ឬម៉ូតូរបស់យើងអាចមាន​ឥទ្ធិពលចំពោះ​ជីវិត ឬនិយាយឲ្យខ្លីគឺហុងស៊ុយ ។ ចំពោះលោកអ្នកដែលមានជំនឿលើហុងស៊ុយអាចសាកល្បងគណនាលេខយានយន្តរបស់ខ្លួនហើយពិនិត្យតាមលេខ ឬក្បួនខាងក្រោមនេះ ។ អ្នក​អាច​ដឹងថា ស្លាក​លេខ​រថយន្ត​របស់អ្នក មាន​ឥទ្ធិពល​ចំពោះ​ជីវិត​អ្នក​យ៉ាងណា តាមរយៈ​ការយក​តួលេខ​មក​បូក​បញ្ចូល​គ្នា រហូត​នៅ​សល់​លេខ​តែ​មួយ​ខ្ទង់ សម្រាប់​ការ​ទស្ស​ន៏ ទាយ ។

ឧទាហរណ៍ ស្លាក​លេខ 2M 2863, 2863 គឺ 2+8+6+3, 10+9 =19, 1+9=10, 1+0=1 … លទ្ធផលគឺលេខ 1។ ​


-​លេខ​១ : មាន​តំណែង​ខ្ពស់ មាន​ពិភព​ផ្ទាល់ខ្លួន ជីវិត​គ្រួសារ​មិន​ពាក់ព័ន្ធ​ជាមួយ នរណា ធ្វើ​អ្វី​តែម្នាក់ឯង​ជាមួយនឹង​គ្រួសារ ។​
​ ​-​លេខ​២ : សំដៅ​ដល់​ស្ត្រី សេចក្តីសុខ ភាពសប្បាយ មាន​ដៃគួ​ជួយ​ជ្រោមជ្រែង នឹង នាំមក​នូវ​ភាព​សុខ​ស្រួល​មក​ឲ្យ​រថយន្ត​នេះ ។​
​ ​-​លេខ​៣ : ជា​លេខ​ព្រះ សំដៅ​ដល់​ការចាប់ផ្តើម​នូវ​ជោគជ័យ និង​ផល​កម្រៃ​ផ្សេងៗ ប៉ុន្តែ​អាច​សំដៅ​ដល់​ឧប្បត្តិហេតុ​ផងដែរ ។​
​ ​-​លេខ​៤ : មាន​ ក្តីក្តាំ ឈ្លោះទាស់ទែង មាន​បញ្ហា​មិន​ល្អ ។ ប៉ុន្តែ អ្នក​អាច​កែ​បញ្ហា​នេះ បាន ដោយ​នាំមក​នូវ​បន្ទះ​មាស​ចំនួយ​៣​បន្ទះ បិទ​លើ​ព្រះ​ថែរក្សា​រថយន្ត ដើម្បី​ជា​សិរី​មង្គល​ដល់ រថយន្ត​ឲ្យ​ផុត​គ្រោះភ័យ ។​
​ ​-​លេខ​៥ : សំដៅ​ដល់​ការជួសជុល ការជាប់គាំង​រឿង​ប្រាក់កាស ប៉ុន្តែ​អាច​កែ​បញ្ហា បាន ដោយ​យក​ផ្កា​ថ្វាយ​ជំនាង​ឡាន រាល់ថ្ងៃ​កំណើត​របស់​ខ្លួន​ជួយ​ឲ្យ​រួច​ផុតគ្រោះថ្នាក់ និង​កាន់ តែ​សំណាងល្អ ។​
​ ​-​លេខ​៦ : មាន​អ្នក​ជួយ​ជ្រោមជ្រែង​ផ្តល់​លុយកាក់​ច្រើន មាន​ភាព​ចម្រើន​រុងរឿង រួច ផុតពី​គ្រោះថ្នាក់​ទាំងពួង ។​
​ ​-​លេខ​៧ : សំដៅ​ដល់​ ការបាត់បង់​ប្រាក់ ដោយសារ​ការ​ធ្វើ​ដំណើរ ប៉ុន្តែ​អាច​កែខៃ បាន ដោយ​យក​ផ្កា​មក​ថ្វាយ​ព្រះ​ក្នុង​រថយន្ត ឬ​ជំនាង​រថយន្ត នៅ​រាល់ថ្ងៃ​កំណើត​របស់​អ្នក នឹង​ជួយ ឲ្យមាន​ប្រាក់​ច្រើន និង​រួចផុត​ពី​គ្រោះថ្នាក់ ។​
​ ​-​លេខ​៨ : សំដៅ​ដល់​ភាពរុងរឿង មាន​ទ្រព្យសម្បត្តិ​ច្រើន ទទួលបាន​ជោគជ័យ​ក្នុង ការងារ និង​សុខភាព​ល្អ​បរិបូណ៌ ។​
​ ​-​លេខ​៩ : សំដៅ​ដល់​ជោគជ័យ មាន​ភាព​ឈាន​ទៅ​មុខ មាន​សេចក្តីសុខ និង​មាន សុវត្ថិភាព​ល្អ ៕​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង