នាំមកជូនដោយ៖

ខ្លាំងប៉ះខ្លាំង ផ្លូវស្រឡះសោះហេតុអីនៅជិះបុកគ្នាទៀត?


ទំហំអក្សរ៖ S M L

​ពោធិ៍សាត់ ៖ កាលពីវេលាម៉ោង​ ៩ៈ១០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ​​​​នេះ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​ម៉ូតូនិងម៉ូតូ​ នៅកំណាត់ផ្លូវជាតិ​លេខ៥៥​ ស្ថិតនៅ​ភូមិ​ប្រមោយ​​ ឃុំប្រមោយ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។​​​

អ្នកឃើញហេតុការណ៍ប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរម៉ូតូ ម៉ាក​ ហុងដា អាយខុន ពណ៌ក្រហម ធ្វើដំណើរពីកើតទៅលិច និងបុរសម្នាក់ទៀតដែលបើកបរម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៦ បើកបរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអីទេ ស្រាប់តែម៉ូតូទាំងពីរគ្រឿងដែលបើកបញ្រ្ចាសទិសគ្នានេះ បានបុកគ្នាពេញទំហឹងតែម្ដង ធ្វើអោយអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ទាំងពីរនាក់។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍នេះបង្កឡើងដោយម៉ូតូម៉ាក​ HONDA ICON ពណ៌ក្រហម ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1C-2525​​ ធ្វើដំណើរពីកើតទៅលិច​​ បើកបរ​ដោយឈ្មោះ​​ អ៊ឹម​ សារ៉ាវីន ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ មុខរបរលក់ដូរ​ រស់នៅ​ភូមិឃុំកើតហេតុ(របួសធ្ងន់)​ ​ បានបុកជាមួយ​ ម៉ូតូម៉ាក​ HONDA Dream C125 ស៊េរីឆ្នាំ​២០១៦ ​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ កំពង់ឆ្នាំង​ 1F-6081 ធ្វើដំណើរពីលិចទៅកើត​​ បើកបរ​ដោយ​ឈ្មោះ​ ជិន​ ចាន់សាត ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​​ មុខរបរ​ បុគ្គលិកអង្គការ​ K.K.C.M រស់នៅ​ភូមិឃុំកើតហេតុ​​(របួស​ធ្ងន់​)​ ​​ជនរងគ្រោះ​ទាំង​ ០២​ នាក់​ ត្រូវបានអ្នកឃើញហេតុការណ៍បញ្ជូនទៅមន្ទីពេទ្យខេត្ត​ពោធិ៍សាត់​ ​៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង