ឌុច លីដា​បដិសេធរឿង​កូនថៅកែហាង​ពេជ្រ​ប្រចណ្ឌ សុំ​បែក​រឿងថត​សិចស៊ី​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ តារាសម្តែងខ្មែរដ៏លេចធ្លោនិងមានភាពក្លាហាន មិនញញើតនឹងឈុតសម្តែងបែបស្នេហារោលរាល មិនចាញ់​តារាហូលីវូឌ កញ្ញា ឌុច លីដា បានល្បីថាដោយសារថតសិចស៊ីពេកត្រូវសង្សារបណ្តូលចិត្តកូនប្រុសថៅកែហាងលក់ពេជ្រកំពុងអាក់អន់ស្រពន់ចិត្តខ្លាំងដែលនាងមិនញញើតសម្តែងឈុតស្នេហារោលរាលនោះទាំងសុំនាងបែកគ្នា​ថែម​ទៀតផង​។

ទោះជាមានការលើកឡើងរឿងបែកគ្នាដូច្នេះត្រូវបាន ស្រីស្រស់សម្បុរស្រអែមស្រស់​កញ្ញា​ ឌុច លីដា បានឲ្យដឹងថា​នាងមិនទទួលស្គាល់ឡើយទាក់ទងនឹងព័ត៌មានថា នាងត្រូវសង្សារកូនថៅកែលក់ពេជ្រ​ប្រចណ្ឌដល់ថា្នក់សុំនាងបែក បើនៅតែបន្តថតរឿងបែបនេះទៀត​។ នាងប្រាប់ថា​”ខ្ញុំមិនមានពាក់ព័ន្ទស្នេហាជាមួយកូនថៅកែពេជ្រណាទេ ហើយក៏គ្មានអ្នកណាសុំបែក​ដោយសារថតរឿងស្នេហារោលរាលនោះដែរ​។ បើមិនទាន់មានម្ចាស់បេះដូងផង តើឲ្យអ្នកណាប្រចណ្ឌដល់ថ្នាក់ហ្នឹងនោះ។ ធម្មតាទេអ្នកសិល្បៈ​មិនអាច​ចៀសផុតឡើយ ពីការសម្តែងឈុតស្នេហា។ រឿងឱបថើប​នោះមិនអាចចៀសផុតទេ បើចង់ចៀសវា លុះត្រាណាកុំលេងសិល្បៈនេះសម្រាប់ស្រ្តី”​។

ជាមួយគ្នានោះដែរ​តារាស្រី ឌុច លីដា កំពុងត្រៀមភាពក្លាហានលែងប្រាណដ៏សិចស៊ីថតរឿងថ្មី​ឲ្យទូរទស្សន៍ហង្សមាស ខណៈនោះក៏ល្បីដែរថា នាងក៏ត្រូវបានសង្សារបណ្តូលចិត្ត កូនប្រុសថៅកែហាងលក់ពេជ្រ កំពុងអាក់អន់ស្រពន់ចិត្តខ្លាំង​ដែលនាងមិនញញើត​សម្តែងឈុតស្នេហារោលរាលនោះ​ទាំងសុំនាងបែកគ្នាទៀតផង។ ខណៈនៅក្នុងសង្គមសិល្បៈ​បានចាត់ទុកថា ឌុច លីដា​ ជាតារាសម្តែងស្រីសិចស៊ីលេចធ្លោជាងគេ ក្នុងចំណោមតារាសិចស៊ីជាច្រើនរូបទៀត ត្បិតនាងបានទាញការចាប់អារម្មណ៍ខ្លាំង តាមរយៈឈុតសម្តែងសិចស៊ីស្នេហាស្រើបស្រាល នៅក្នុងភាពយន្តខ្នាតធំជាបន្តបន្ទាប់ដូចជារឿង «ស្បែកគង់» «ទឹកចិត្តម្តាយសម័យថ្មី» និងរឿង «នារីវេទមន្ត» ដែលនាងហ៊ានសម្តែងឈុតអាក្រាតកាយជាដើម។

សូមជម្រាបថា តារាស្រីលំដាប់បរទេស​កញ្ញា ឌុច លីដា កំពុងថតឈុតក្តៅសាច់ជាថ្មីនៅក្នុងរឿង «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស ដែលត្រូវបានគេ​ដឹងថា បានបោះទុនផលិតជាច្រើនម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ​ក៏មានដំណឹងថា សង្សាររបស់នាងដែលជាកូនអ្នកមានម្នាក់ និងជាកូនថៅកែហាងពេជ្រ បានប្រចណ្ឌហួងហែងនាងសម្បើមតែនាងមិនបានប្ដូរចិត្តក្នុងការសម្ដែងទេ ថែមទាំងនាងសុខចិត្តបែកស្នេហ៍ ប្រសិនបើបង្ខំឲ្យនាងឈប់សម្តែងឈុតឆាកទាំងនោះ៕ អត្ថបទ​ដោយ​៖ ទីក្រុង​តារា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង