ដួង ម៉ានិច ផ្អាកចេញសម្ដែងក្រៅប្រទេសខណៈទីផ្សារក្នុងស្រុកមមាញឹក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ តារាសម្ដែងនិយមភាពសិចស៊ីម៉ាកប់ កញ្ញា ដួង ម៉ានិច បានសម្រេចចិត្ត​ផ្អាកការ​ចេញទៅ​សម្ដែង​នៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្ដើម ក្នុងខែ​សីហានេះ តែដោយ​ហេតុផលទីផ្សារ​ក្នុងស្រុកធ្វើឱ្យផ្លាស់ប្ដូរឥរិយាបទវិញ។ កញ្ញា ដួង ម៉ានិច បានផ្តល់​ដំណឹង​មក​ភ្នាក់ងារយើងដឹងថា «ការងារក្នុងស្រុក ជាពិសេសការថតភាពយន្តមួយរយៈនេះ រវល់រកពេលគ្មាន​ នេះគឺជាហេតុនាំឱ្យខ្​សម្រេចិត្តផ្អាកការចេញសម្ដែង នៅអូស្ត្រាលីហ្នឹង​។»

តារាសម្ដែងកំពុងលេចធ្លោក្នុងវិស័យភាពយន្តបន្តថា កញ្ញាមិនជាសោកស្ដាយ សម្រាប់ការបាត់បង់ឱកាសសម្ដែងនៅ​អូស្ត្រាលីជាលើកដំបូង​ដូច្នេះនោះ​ទេ​​ យ៉ាងណាក៏ដោយការចេញសម្ដែង នៅក្រៅប្រទេសរបស់ខ្លួន នៅតែបន្តដដែល​នាដើមឆ្នាំ២០១៨​ខាងមុខ។

ការមិនចេញទៅក្រៅប្រទេសម្ដងនេះ ស្រីស្រស់សិចស៊ី​ដើមទ្រូវ​បានរូប​នេះ​បាន​​បន្ថែមទៀតថា មិនដូចលើកមុនៗនោះទេ។ ដោយសារម្ដងនេះ នឹងប្រើរយៈពេលយូរ និងមិនអាចពន្យា​បាន​ដូចពេលមុននោះទេ។ កញ្ញានឹងចាប់ដៃគូ​សម្ដែងជាមួយតារាចម្រៀងលោក ហង្ស ឧត្ដមម៉ានី ដោយមានរយៈជិតកន្លះឆ្នាំឯណោះ ដោយការសម្ដែងមាន​៣ប្រទេសគឺ បារាំង កាណាដា និងសហរដ្ឋអាមេរិក​ជាដើម។

កញ្ញារំពឹងថា​ការចេញទៅសម្ដែងនៅក្រៅប្រទេស​រយៈពេលយូរដូច្នេះ នឹងអាចទទួលការគាំទ្រ ពីទស្សនិកជននៅបណ្ដាប្រទេស ទាំង៣ខាងលើ ជាពិសេសបងប្អូន​ខ្មែររស់នៅទីនោះ។​ សូមជម្រាបថា​តារាសម្ដែងកញ្ញា ដួង ម៉ានិច ធ្លាប់ប្រកាស​ថា កញ្ញានឹងចេញសម្ដែង​នៅប្រទេស អូស្ត្រាលី ក្នុងខែ​សីហា នេះជាមួយតារាចម្រៀង និងសម្ដែងជាច្រើនទៀត ដូចជាលោក អាឡិច ច័ន្ទត្រា និងលោក ប៉ែន ចំរុង ជាដើម។ យ៉ាងណាពេលនេះ នាងបានផ្អាកវិញព្រោះតែទីផ្សារ ក្នុងស្រុក​កំពុងមមាញឹក​ខ្លាំងពេក៕​ អត្ថបទដោយ៖​ ទីក្រុងតារា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង