នាំមកជូនដោយ៖

អាហារគំនិត៖ ឆ្កែចចកផ្លាស់ប្តូរចរិតនិងការគិត ក្រោយពីបានធ្វើជាជំនួយការរបស់ស្តេចព្រៃ


ទំហំអក្សរ៖ S M L

នៅក្នុងព្រៃធំមួយមានការគ្រប់គ្រងប្រកបដោយក្ដីស្ងប់សុខ។ សត្វតោ​គឺជាមេគ្រប់គ្រង ដែលត្រូវបានពពួកសត្វទាំងឡាយស្រឡាញ់គោរព​គ្រប់ៗគ្នាមិនថាជាសត្វតូចសត្វធំ តែងតែបានទទួលនូវការពីចារណា​ដោះស្រាយលើទំនាស់វិវាទយ៉ាងយុត្តិធម៌បំផុតពី​​សំណាក់​ស្ដេចព្រៃមួយនេះ។

ថ្ងៃមួយ ម្ចាស់ព្រៃមួយនេះក៏សម្រេចចិត្តជ្រើសរកជំនួយការម្នាក់​ទៀតដើម្បីជួយមើលការ​ខុសត្រូវក្នុងព្រៃឲ្យបានសព្វទីកន្លែងជាងមុន។ សត្វតោក៏និយាយទៅកាន់ឆ្កែចចកថា «ពីថ្ងៃនេះតទៅ ឆ្កែចចកឯង គឺជាជំនួយការរបស់យើង»!

ពេលបានក្លាយខ្លួនមកជាជំនួយការរបស់សត្វតោ ឆ្កែចចកក៏កើត​មានមោទនភាពចំពោះខ្លួនឯងជាខ្លាំង ហើយគេឈប់គោរពស្រឡាញ់ចំពោះមេកើយលែងរ​អែងចិត្តចំពោះសត្វតោដូចពីមុនទៀត​ហើយ ពីដើមធ្លាប់តែកោតក្រែង ឥឡូវក៏លែង​ញញើត។

ពពួកសត្វព្រៃទាំងឡាយឃើញដូច្នេះក៏នាំគ្នាឆ្ងល់ ទើបដាច់ចិត្តមកជួប​ឆ្កែចចកដើម្បីសួរ​ដេញដោលឲ្យអស់សង្ស័យថា ហេតុអីក៏ឆ្កែចចក​ផ្លាស់ប្ដូរទៅជាមានអាកប្បកិរិយាមិនសមរម្យ​ចំពោះមេកើយរបស់ខ្លួនដូច្នេះ? ឆ្កែចចកក៏ឆ្លើយថា៖ កាលពីមុនខ្ញុំបានឃើញត្រឹមតែការសំដែងរបស់លោកនាយយើងតែប៉ុណ្ណោះ ហើយយើងធ្លាប់តែឃើញភាពល្អដែលគួរឲ្យលើកតម្កើង ប៉ុន្ដែតាមការពិតលោកនាយក៏មាននិស្ស័យមិនខុសអ្វីពីយើងប៉ុន្មានដែរ។ គាត់ដាក់ទោសគេ តែគាត់ក៏ប្រព្រឹត្តអញ្ចឹងដែរ តើឲ្យខ្ញុំគោរពកោតខ្លាចគាត់យ៉ាងម៉េចទៅមិត្តសម្លាញ់ទាំងឡាយអើយ!

ពិតណាស់! « មេដឹកនាំដែលល្អតែនៅនឹងមុខ ធ្វើល្អតែនឹងមុខ មិនគួរឲ្យគេគោរពលើកតម្កើងឡើយ » ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង