មិនដឹងប្រញាប់ទៅណាទេ! នេះហើយជាលទ្ធផល ដែលមិនចេះអធ្យាឲ្យស្រ័យគ្នា(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងរងការខូចខាត រួញខ្ទេចកាប៊ីន សំណាងល្អអ្នកបើកបរមិនបានរងរបួស។ ហតុការណ៍នេះកើតឡើងបន្ទាប់ពីម្ចាស់រថយន្តក្រឡុកសុីម៉ង់ត៍បើកបរបោះពួយយ៉ាងលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយ រថយន្តកុងតៃន័រ ដែលកំពុងបង្អន់ល្បឿន កាលពីវេលាម៉ោង២ៈ៥០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ប្រភេទក្រឡុកសុីម៉ង់ត៍ ក្រុមហ៊ុនLM ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ឆ្នូតលឿង ពាក់ស្លាកលេខ ព្រះសីហនុ 5A-0074 អ្នកបើកបរគេចខ្លួនបាត់។ ចំណែករថយន្តកុងតៃន័រ ម៉ាក ហុីណូ ពណ៌ បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-0516 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត តេងឡាយ អ្នកបើកបរ មិនស្គាល់ឈ្មោះ រថយន្តពុំមានខូចខាត ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ បង្អន់ល្បឿន ដោយសារ ផ្លូវខាងមុខ មានរថយន្តឆ្លងកាត់ ស្រាប់តែ រថយន្តបង្ក ក្រឡុកសុីម៉ង់ត៍ បើកល្បឿនលឿនពីជើងទៅត្បូងស្របទិសគ្នា ជាន់ហ្វ្រាំងមិនទាន់ គេចពីរថយន្តខាងមុខ ជ្រុលទៅបុកគូថ រថយន្តកុងតៃន័រ បណ្តាលឲ្យរងការខូចខាត ខ្ទេចកាប៊ីនខ្លួនឯង សំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស។ តែបើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ករ ក្រឡុកសុីម៉ង់ត៍ បើកពីជើងទៅត្បូង ជ្រុលទៅប៉ះចំកង់ក្រោយខាងឆ្វេង រថយន្តបែន ដឹកខ្សាច់នួយគ្រឿង ម៉ាក នីសាន់ កង់៦ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 3 -5498 ដែលបើកច្រាសទិសគ្នា ហើយរថយន្តបង្ករេចង្កូតទៅបុកពីក្រោយ កុងតៃន័រ ទើបបណ្តាលឲ្យរងការខូចខាតខ្ទេច ។

ករណីខាងលើ ក្រោយកើតហេតុ នគរបាលចុះទៅអន្តរាគមន៍ គូសវាស់វែងយករថយន្តដាក់កៀនម្ខាង ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ រងចាំនគរបាលជំនាញចុះទៅពិនិត្យ ជាក់ស្តែង ដើម្បីរកដំណោះស្រាយជាក្រោយ ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង