នាំមកជូនដោយ៖

មិនដឹងសាច់ញាតិនៅទីណាទេ! បុរសអនាថាម្នាក់ត្រូវម៉ូតូបុកអូសប្រវែង៥មែត្រស្លាប់ភ្លាមៗនៅនឹងកន្លែង(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់វ័យជាង៥០ហេតុតែគ្មានកូនចៅជាទីពឹងស្នាក់ នៅជាមួយតែគេបានដឹងថារស់នៅក្នុងមណ្ឌលជិតវត្តព្រៃស្ពឺភូមិស្រែជំរៅ ក្រោយមកបុរសវ័យចំណាស់ដែលជាជនអនាថា ដើរលើតាមផ្លូវ ត្រូវម៉ូតូបុកស្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និងន១៥នាទីយប់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៧ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញបុរសវ័យជាង៥០ដែលជាជនអនាថា ដេកស្លាប់នៅមុខក្លោងទ្វាសាលាអន្តរជាតិវ៉េសខេមតាមផ្លូវជាតិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ឃើញបុរសអនាថាបានដេកស្លាប់មុខក្លោងទ្វារមុខសាលាអន្តរជាតិវ៉េសខេមបែកក្បាលខាងឆ្វេងហូរឈាមនៅលើថ្នល់។ ជនរងគ្រោះដែលមិនស្គាល់ឈ្មោះមានអាយុជាង៥០ឆ្នាំគ្មានមុខរបរតែមិនដឹងថាមានស្រុកកំនើតនៅទីណាទេ។

តាមប្រភពពីបុរសម្នាក់សុំមិនប្រាប់ឈ្មោះបានអោយដឹងថាមុនពេលកើតហេតុគាត់បានឃើញបុរសវ័យចំណាស់ម្នាក់បានដើរក្នុងទិសដៅពីត្បូងទៅជើងគោលដៅទៅសាលាវិទ្យាល័យជាសីុមសន្ធរមុកបន្តិចក្រោយមកគាត់ជិះម៉ូតូហួសបាត់ទៅ។ ក្រោយពេលកើតហេតុហើយជនរងគ្រោះបានត្រូវរថយន្តបុកហើយវាចេញមកអោយគេជួយតែមានរថយន្តសង្រោះបានមកដល់ហើយបានពិនិត្យថាជនរងគ្រោះបាត់បង់ជីវិតបាត់ទៅហើយ នៅពេលដែលរថយន្តដឹកសាកសពមកដល់ហើយរង់ចាំអ្នកជំនាញចរាចរណ៏ពិនិត្យសិនទើបសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានប្រគល់រថយន្តដឹកសាកសពយកទៅតំកល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិយកទៅធ្វើបុណ្យ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង