មិនដឹងថាមានទំនាស់រឿងអីទេ! ចេញពីផឹកសីុក្នុងខារាអូខេភ្លាម ស្រាប់តែបើករថយន្តដេញបុកម៉ូតូមួយគ្រឿងបណ្តាលអោយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ប្រុសស្រីមួយក្រុមស្រវឹងស្រាទើប និងចេញពីផឹកនៅខារាអូខេមួយកន្លែងបានបើករថយន្តដេញបុកម៉ូតូមួយគ្រឿង ហើយបានរេចង្កូតទៅបុកខឿនផ្លូវ និងបង្គោលភ្លើងបណ្តាលឲ្យទ្រេតមួយដើមនិងបង្កឲ្យរងរបួសបុរសខាងម្ចាស់ម៉ូតូពីនាក់ចំណែកខាងម្ចាស់រថយន្តបង្ករងរបួសធ្ងន់ស្ត្រីម្នាក់បាក់ជើងឆ្វេង។

ហេតុការណ៍គ្រោះថ្នាក់ចរារណ៏នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង២០នាទីយប់ឈានចូលថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផូវ៦០៨ ដល់មុខក្រុមហ៊ុន សុី អិលអេរ អ៊ុិច ប្រេស ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្រុសស្រីមួយក្រុមមានគ្នា៥នាក់បើករថយន្តមួយគ្រឿងម៉ាកបាឡែនពណ៏សពាក់ស្លាកលេខភ្នំពេញ2AJ-1579ទើបនិងចេញពីសុីផឹកនៅខារាអូខេមួយកន្លែង បានបើកតាមទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានដេញបុកម៉ូតូមួយគ្រឿង ស្កុបពីស៊េរី ០១៧ពណ៏សពាក់ស្លាកលេខ1GJ-1091ជិះដោយបុរសពីនាក់ទិសដៅពីកើតទៅលិច ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខាងម្ចាស់ម៉ូតូរងរបួសរលាត់ដៃជើងពីនាក់ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុកខឿនផ្លូវ និងបង្គោលភ្លើងមួយដើមទ្រេត ភ្លាមៗនោះគេឃើញមានស្ត្រី៣នាក់បានចុះពីរថយន្តបង្កគេចខ្លួនហើយនៅប៉ុន្មាននាក់ទៀតក្នុងរថយន្តបានចុះមកបំរុងវាយទៅជនរងគ្រោះជាម្ចាស់ថែមទៀតតែត្រូវបានអ្នកឃើញហេតុនេះចេញពីក្នុងផ្ទះមកមើលធ្វើឲ្យម្ចាស់រថយន្តបង្កបានថយរថយន្តចេញពីបង្គោលភ្លើងហើយបានបើករត់គេចមកដល់ចំណុចផ្លូវ២៧១កែង និងផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោកត្រូវបានប្រជាពលរដ្ឋដេញចាប់បានរថយន្តបង្ក និងបានឃាត់ខ្លួនតៃកុងរថយន្ត និងនារីវ័យក្មេងម្នាក់រងរបួសបាក់ជើងឆ្វេងត្រូវបានខាងតៃកុងរថយន្តហៅរឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង់ចំណែកតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋប្រគល់ជូនសមត្ថកិច្ចផងដែល។

ក្រោយកើយហេតុម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ អត្ថបទដោយ​៖ ​អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង