នាំមកជូនដោយ៖

មិនដឹងប្រឹងលឿនទៅណាទេ បុកប៉ះអ្នកមានផ្ទៃពោះទៀត


ទំហំអក្សរ៖ S M L

ព្រះសីហនុ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពី​វេលា​ម៉ោង៧ៈ៣០នាទី​យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុច​ក្រុមទី២៩ ភូមិ៣ សង្កាត់​លេខ០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេល​កើតហេតុ មាន​ម៉ូតូមួយគ្រឿង​ម៉ាក ហុងដា (HONDA) ឌ្រីមសេរីឆ្នាំ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1F- 1598 បើកបរ​ដោយឈ្មោះ ប៉ុន ឡាវ ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ នេសាទ ទីលំនៅ​បច្ចុប្បន្ន​ក្រុមទី២៦ ភូមិ០៣ សង្កាត់​លេខ០១ ក្រុង-ខេត្ត​ព្រះសីហនុ (រងរបួស​ស្រាល) បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក ហុងដា ឃ្លីក (HONDA Click) ពណ៌​ស លាយ​ពណ៌​ត្រួយ​ចេក គ្មាន​ពាក់​ស្លាក​លេខ បើក​ក្នុងទិសដៅ​ប​ញ្ច្រាស​គ្នា អ្នកបើកបរ​ឈ្មោះ ប៊ី​វ និមល ភេទ​ស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន (កំពុងមាន​ផ្ទៃពោះ) ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ក្រុមទី០៧ ភូមិ០៣ សង្កាត់​លេខ០១ ក្រុង-ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់។

ក្រោយ​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ ​ស្នាក់ការ​សន្តិសុខ​ទំនប់រលក បាន​ដឹក​នារី​រងគ្រោះ យកទៅ​សង្គ្រោះ​ព្យាបាល​គ្លីនិក​ សេ​តេ​ (CT) ។ ដោយឡែក​ម៉ូតូ​ទាំង២គ្រឿង ត្រូវបាន​ប្រគល់​ឲ្យ​ប៉ូលិស​ចរាចរណ៍​ក្រុងព្រះសីហនុ យកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕

ប្រភព ៖ Heng Heng Ly

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង