នាំមកជូនដោយ៖

ចិត្តដាច់ម្លេះ! លើកដៃបាញ់សម្លាប់ប្រពន្ធហើយ ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមៗ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ សង្ស័យផ្តើមពីរឿងជម្លោះក្នុងគ្រួសារ បណ្តាលអោយប្តីដកកាំភ្លើងខ្លីបាញ់ប្រពន្ធស្លាប់ រួចបាញ់ក្បាលខ្លួនឯងស្លាប់តាមក្រោយ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងរបស់ប្តីប្រពន្ធទាំង២ ក្នុងបុរី៩៩៩ ផ្លូវ ២១BT សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

ជនដៃដល់ដែលបានបាញ់សម្លាប់ខ្លួនឯងនិងប្រពន្ធនោះមានឈ្មោះ ខៀវ កូណែល ជា ជំនួយការផ្នែកគណនេយ្យ លោកស្នងការរាជធានីភ្នំពេញ រីឯប្រពន្ធឈ្មោះ យ៉េង លក្ខណា។

គេបានឃើញសាររបស់ប្រពន្ធដែលត្រូវប្តីបាញ់សម្លាប់នោះ បានសរសេរកាលពីម្សិលមុិញតាមហ្វេសបុកថា « មានមនុស្សតិចបំផុតដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភ័យអនុគ្រោះ ចំពោះកំហុសឆ្គងគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រលាញ់យើង ខ្លាំងជាងជីវិតរបស់គេ »។

ប្រភពបានអោយដឹងថា ជនដៃដល់ជាប្តី បានប្រើប្រាស់កាំភ្លើងខ្លីម៉ាកឡុក បាញ់ប្រពន្ធចំសៀតផ្កា១គ្រាប់ របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ តាមស្ថានភាពធ្ងន់ធ្ងរពេកក៏ស្លាប់ រួចបញ្ជូនមកកាន់លំនៅដ្ឋានដើមវិញ។ ប្រភពបញ្ជាក់ថា ជនដៃដល់ជាប្តី បន្ទាប់ពីបាញ់ប្រហារប្រពន្ធហើយ ក៏សម្រេចចិត្តភ្លាមៗ យកកាំភ្លើងបាញ់សៀតផ្កាខ្លួនឯង១គ្រាប់ស្លាប់តែម្តង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង