នាំមកជូនដោយ៖

ហត់់ជំនួសសមត្ថកិច្ច! អាករណីគ្រឿងញៀននេះចាប់នោះចាប់តែចាប់មិនចេះអស់(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ យុវជន២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខចាប់ឃាត់ខ្លួនយកមកធ្វើការសាកសួ និងធ្វើតេសទឹកនោមរកសារធាតុញៀនក្រោយពីមានកាលសង្ស័យ។ ការឃាត់ខ្លួននេះប្រព្រឹត្តឡើងកាលពីម៉ោង០៩និង០០នាទីព្រឹកថ្ងៃ២៩កក្កដាឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ជឹម សេងហាក់ អាយុ២០ឆ្នាំមុខរបរបញ្ចូលភ្លេងទូរស័ព្ទស្នាក់នៅភូមិជម្ពូវ័ន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី២ឈ្មោះ ប៊ូ សុខុម អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានសារធាតុញៀនឃាត់ខ្លួន។

សមត្ថកិច្ចបានប្រាប់ថាមុននិងឃាត់ខ្លួនយុវជនទាំងពីរនាក់ខាងលើខណះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំពុងធ្វើការល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញពួកគេជិះម៉ូតូម្នាក់មួយគ្រឿងដោយមានការសង្ស័យក៍ឃាត់មកសាកសួរនិងធ្វើតេសទឹកនោមរកសារធាតុញៀន។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាក្រោយពីឃាត់ជនសង្ស័យទាំង២នាក់យកមកអធិការខណ្ឌធ្វើតេសទឹកនោមរកសារធាតុញៀនរួចឃើញថាជនសង្ស័យឈ្មោះ ប៊ូ សុខុម មានផ្ទុកនូវសារធាតុញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ចំណែកម្នាក់ទៀតឈ្មោះ ជឹម សេងហាក់ មិនមានផ្ទុកសារធាតុញៀនទេត្រូវសមត្ថកិច្ចអោយត្រឡប់ទៅផ្ទះវិញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង