ឃាត់ខ្លួន​ស្ត្រី​២​នាក់​បន្លំ​ប្តូរ​គ្រឿងអលង្ការ​អាជីវ​ករ​ផ្សារ​ពោធិចិនតុង​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១០និង០០នាទី នៅចំណុចតូបលក់មាសផ្សារពោធិ៍ចិនតុង ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ មានករណីបន្លំប្តូរគ្រឿងអលង្ការកើតឡើង បង្កឡើងដោយជនសង្ស័យ២នាក់ ត្រូវបាន ជនរងគ្រោះជាអាជីវករលក់មាសឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យមានឈ្មោះ ញៀន ច្រឹប ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងឈ្មោះ ញៀន សុខលី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដែលត្រូវជាបងប្អូននឹងគ្នា (ឃាត់ខ្លួនទាំង២)។

ចំណែកជនរងគ្រោះ ឈ្មោះ សួង ដានី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរគ្រឿងអល័ង្កា និងដូរលុយ នៅក្នុងផ្សារពោធិចិនតុង មានទីលំនៅ ផ្ទះលេខបេ១១ ផ្លូវលំ ក្រុម២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ រីឯសម្ភារៈបាត់បង ក្រវិលមាស ២ជី ។តាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ស្រ្តីសង្ស័យ២នាក់ខាងលើ បានមកបន្លំយកក្រវិល ពិតប្រាកដ ចំនួន២ជីមកប្តូរម្តងរួចហើយ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១០ ខែកក្កដានេះ ក៏លេចមុខស្រ្តីសង្ស័យទាំង២នាក់ មកសួររកទិញក្រវិល មាស២ជី សុំមើលហើយ ពេលហុចឲ្យវិញ បែជាឲ្យវិលក្រឡៃ លុះសាកសួរ ជជីករករបស់ពិតទើបស្រ្តីសង្ស័យប្រគល់ឲ្យវិញ ។ ទង្វើររបស់ស្ត្រីទាំងប៉ុនប៉ងបន្លំយកគ្រឿងអល័ង្កាខាងលើ ត្រូវបានអ្នកលក់មាសឆែកខ្លួនឃើញមានលុយដុល្លាសែនខ្មោច២សន្លឹក នៅនឹងខ្លួនទៀតផង ទើបនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាប។ ជនសង្ស័យក្រោយឃាត់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមនីតិវិធី ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង