អាណោចអាធម៏ណាស់! កម្មករសំណង់ដេកស្លាប់ម្នាក់ឯង ក្នុងការដ្ឋាន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ការស្លាប់នេះបណ្តាលមកពីខ្យល់គរ ដោយសារសពជនរងគ្រោះ កាលពីល្ងាចមិញ តាមការបញ្ជាក់ ពីអ្នកដែលរស់ជាមួយគ្នាក្នុងការដ្ឋាននេះបានឲ្យដឹងថា មានកម្មករចំនួន៨នាក់បាននំាគ្នាផឹកស្រាអស់៣លីត្រក្រោយផឹករួច ពួកគេក៏នំាំគ្នាទៅសម្រាកនៅកន្លែងដេករៀងៗខ្លួនអស់ទៅ។

លុះព្រឹកឡើងដល់ម៉ោងធ្វើការក៏នំាំគ្នាក្រោកឡើងក៏ឃើញកម្មកររូបនេះដេកស្លាប់បាត់ទៅហើយ។ ភ្លាមនោះក៏មានការភ្ញាក់ផ្អើល និងផ្តល់ដំណឹងទៅដល់សមត្ថកិច្ច មូលដ្ឋាន ធ្វើត្រួតពិនិត្យ និងសនិដ្ឋានថានេះជាករណីខ្យលគរ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង