នាំមកជូនដោយ៖

ម្ចាស់ថ្លៃអើយ ! ក្របួចបានទាំងក្រុមតែម្ដង សុទ្ធតែទំពាំងខ្ចី


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ជនសង្ស័យ៧នាក់និងម៉ូតូ៣គ្រឿងត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះរួមនិងថ្នាំញៀន៩កញ្ចប់តូច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់ឈានចូល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ មុខបុរី៩៩៩ ក្រុម១៨ ភូមិ២ នៅតាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ផន អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌចំការមន បានប្រាប់ថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញក្មេងស្ទាវ៧នាក់ខាងលើជិះម៉ូតូ៣គ្រឿង ហើយពេលឃើញសមត្ថកិច្ចក៏បើកម៉ូតូរត់គេច តែដោយមានការសង្ស័យក៏ដេញឃាត់បាននិងឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន៩កញ្ចប់តូច។

ជនសង្ស័យទី១ មានឈ្មោះ ម៉ៃ មរកត អាយុ១៦ឆ្នាំ មុខរបរ ជាងដែក មានផ្ទះនៅ ភូមិក្នុង ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី២ ឈ្មោះ ចាន់ ម៉ារឌី អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ ឃុំជាមួយ ឈ្មោះ ម៉ៃ មរកត។ ទី៣ ឈ្មោះ លិន ប៉ូទ្បូ អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ នៅ ភូមិ ឃុំ ជាមួយគ្នា ។ ទី៤ ឈ្មោះ សាល ម៉ារីណា អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្តនៅភូមិ ឃុំ ជាមួយគ្នា។ ទី៥ ឈ្មោះ សួន វិច្ឆិការ អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ ឃុំជាមួយគ្នា។ ទី៦ ឈ្មោះ នីម សុខណា អាយុ១៧ឆ្នាំ មុខរបរ សិស្សវិទ្យាល័យខេត្តកណ្តាល នៅភូមិ ឃុំជាមួយគ្នា។ ទី៧ ឈ្មោះ វុធ ឈីវ អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះផ្លូវ ៩៩ សង្កាត់ផ្សារដើមថ្កូវមានថ្នាំញៀន ៩កញ្ចប់ ទិញពីឈ្មោះ អា ខ្មៅ នៅម្តុំផ្សារ បឹងត្របែក ។

ចំណែកសម្ភារៈ ដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀន ៩កញ្ចប់ ពីឈ្មោះ វុធ ឈីវ និងម៉ូតូ ៣គ្រឿង ម៉ាក MSX ពណ៍ ក្រហម លាយ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-6841 លេខតួ 5339634 ។ ទី២ ម៉ាក  C100 ប្រើប៊ិច ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1BJ-2118 លេខតួ 8016092 ។ ម៉ាក ស៊ូស៊ូគីលេត ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-3270 លេខតួ 406864 បច្ចុប្បន្ននាំមកប៉ុស្តិ៍ទំនប់ទឹកកសាងសំណុំរឿងបញ្ជូនទៅខណ្ឌ ។ សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង៧នាក់រួចមក ពួកគេក៏បានឆ្លើយសារភាពថាទៅទិញថ្នាំញៀនយកមកជក់ហើយពេលត្រលប់មកវិញក៏ប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាចំនួន៩កញ្ចប់តូច។

ក្រោយពេលកើតហេតុជនសង្ស័យទាំង៧នាក់រួមនិងម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង