នាំមកជូនដោយ៖

ដេននី ក្វាន់ លេចមុខចូលរួម​កម្មវិធីលេងហ្គេមកម្សាន្តរបស់ទូរទស្សន៍​ខណៈស្ថិតក្នុងការផ្អាករបស់ក្រសួងវប្បធម៌


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ព្រោះរឿងសិចស៊ី ទើបតារាសម្តែងស្រីស្រស់សិចស៊ី ដេននី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដាក់ពិន័យ និងធ្វើការព្រមាន​មិនឲ្យមានសកម្មភាពអ្វីទាំង​អស់​ក្នុងវិស័យសិល្បៈ រួមមានការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍​ចំនួនមួយឆ្នាំ។ តែមិនបានប៉ុន្មានផងថ្មីៗនេះស្រាប់តែ នាងលេចមុខនាងចូល​លេងក្នុងកម្មវិធីលេងហ្គេមកម្សាន្ត របស់ទូរទស្សន៍មួយទៅវិញ​។

ក្រោមហេតុផលបញ្ចេញភាព​សិចស៊ីហួសហេតុ​ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ ដេននី ក្វាន់ ត្រូវបាន​ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​បានធ្វើការព្រមាន និងពិន័យឲ្យផ្អាកការងារ​សិល្បៈរយៈ​ពេល​មួយឆ្នាំ។ ការព្រមាន​នេះត្រូវបាន​ធ្វើឡើង កាលពីចុងខែមេសាឆ្នាំ២០១៧ កន្លងទៅនេះ​។ ដោយ​ឡែក​នៅមិនទាន់បានកន្លះឆ្នាំផង ដេននី ក្វាន់ ស្រាប់តែលេចមុខថតទុក​សម្រាប់កម្មវិធីផ្ទះលោកតា របស់ទូរទស្សន៍​ CTN ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជា​ខ្លាំង។ ហើយ
​ក៏​ទស្សនិកជនជាច្រើនចោទសួរថា ហេតុអ្វីបានជាការសេចក្តីប្រកាសពិន័យ លើតារាស្រីរូបនេះហាក់ដូច​ជា​មិនមានប្រសិទ្ធិភាព ឬមួយក៏ស្ថានីយទូរទស្សន៍ ដែលហៅនាងទៅចូលរួមកម្មវិធីមិនគោរព តាមការណែនាំរបស់ក្រសួង។

ជុំវិញ​បញ្ហានេះដែរ​ក្រុម​ការ​ងារយើងនៅ​មិនទាន់អាចសុំការបំភ្លឺ រឺក៏ស្វែងរកការបញ្ជាក់បានពី តារាសម្តែង ដេននី ក្វាន់ បាននៅឡើយទេ។ ប៉ុន្តែតាមរយៈការផ្សាយវីដេអូបន្តផ្ទាល់ ពីតារាស្រីរូបនេះ គឺបានចូលរួមសម្តែង និងថតទុកជាមួយសិល្ប​ករ ល្បីៗមួយចំនួនទៀត ដូចជានាយ ពែកមី កញ្ញា នី មុនីនាថជាដើម។ កន្លងទៅ​នៅក្នុងលិខិតផ្លូវការ របស់ក្រសួងវប្បធម៌ ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានឲ្យដឹងថា ក្រសួងវប្បធម៌បានសម្រេច​ដាក់ពិន័យផ្អាក តារាសម្តែង នាង ដេននី ក្វាន់ មិនឲ្យធ្វើសកម្មភាព​ពាក់ព័ន្ធនឹងវិស័យសិល្បៈ គ្រប់រូបភាព​រួមមាន៖ ការសម្តែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ស្ពត ច្រៀង បង្ហាញមុខ​នៅតាមកញ្ចក់ទូរទស្សន៍ជាដើម​រយៈពេល​១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ដល់ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨។

ប៉ុន្តែលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់សរសេរបង្ហោះ​នៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាង​ស្លៀកពាក់ នៅក្រៅឆាកដែរ។ តែការហាមឃាត់ ការសម្តែង​របស់នាង​ត្រូវមានភស្តុតាងច្បាស់លាស់​។»

គួរបញ្ជាក់ដែរថា ក្រោយទទួលយកការព្រមាន និងពិន័យពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដេននី ក្វាន់ បានផ្អាកការងារសម្តែង ដែលសូម្បីតែភាពយន្តរឿង​ ”ផ្ទះចិញ្ចឹមខ្មោច” ដែលនាងចូលរួមសម្តែងក៏មិនទាន់ធ្វើការ​ចាក់​បញ្ចាំងនៅឡើយដែរ៕ អត្ថបទដោយ​៖ ទីក្រុង​តារា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង