នាំមកជូនដោយ៖

សមត្ថកិច្ចជិះសេះលែងដៃ ចោរឆក់ឥតល្ហែរគ្មានវិធានការអ្វីសោះ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ មតិប្រជាពលរដ្ឋ ដែលរស់នៅម្តុំវិហារឥស្លាម បានលើកឡើងពីអារម្មណ៍ភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាព របស់ប្រជាពលរដ្ឋផ្សេងទៀតព្រោះថា នៅម្តុំកាល់តិច កាលម៉ែត្រ និងស្តុបបត់ចូលវិហារឥស្លាម (បឹងកក់) ជាប់អូតែលភ្នំពេញ ជាកន្លែងចោរឆក់ ឥតល្ហែរហើយសូមលោកសមត្ថកិច្ចខណ្ឌដូនពេញ និងសង្កាត់ស្រះចក ឬអាជ្ញាធរខណ្ឌដូនពេញមើលផង និងមានចំណាត់ការផង។

ប្រជាពលរដ្ឋបន្តថា ជាក់ស្ដែងកាលពីម៉ោង៦ល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ចោរឆក់នារីម្នាក់នៅចំណុចនោះដួលរយះដៃជើងអស់គ្មានសមត្ថកិច្ចណាដឹងឡើយ។ ជាពិសេសទៀតនោះនៅប្លុកបត់ចូលវិហារឥស្លាមបឹងកក់ ចាប់ពីម៉ោង៩ព្រឹកដល់រសៀល គឺជាបេនឡានតាក់ស៊ី ឡើងរញ៉េរញ៉ៃក៏មិនដែលឃើញអាជ្ញាធរសង្កាត់ស្រះចក ឬលោកអភិបាលខណ្ឌដូនពេញ សុខ ពេញវុធ មានចំណាត់ការដែរ តែដូចគ្មានប្រសិទ្ធិភាពសោះ សូមកុំទុកដូចសព្វថ្ងៃនេះ សមត្ថកិច្ចជិះសេះលែងដៃ មិនខ្វល់សោះចំណុចរសើបខាងលើ។

ពលរដ្ឋបន្ថែមថា នៅពេលដែលចាប់បានពួកចោរឆក់ទាំងនោះ គឺសមត្ថកិច្ចជាអ្នកទទួលខុសត្រូវ ការពារមិនអោយទទួលរងនូវ ការវាយដំពីប្រជាពលរដ្ឋ ប៉ុន្តែទ្រព្យសម្បត្តិ និងរបួសស្នាម ហើយពេលខ្លះជនរងគ្រោះ អាចឈានទៅដល់ការបាត់បង់ជីវិត សួរថា តើសមត្ថកិច្ចខាងណា ឬស្ថាប័នពាក់ព័ន្ធណាមួយ ជាអ្នកទទួលខុសត្រូវ? អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង