នាំមកជូនដោយ៖

អបអរសាទរ! ព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប: វប្បធម៌ហ្វូគុអូកា ពីប្រទេសជប៉ុន ឆ្នាំ២០១៧


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ពិធីអបអរសាទរលោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ ដែលទទួទលបានពានរង្វាន់សិល្បៈ វប្បធម៌ ហ្វូគុអូកា ឆ្នាំ២០១៧ ពីប្រទេសជប៉ុន មកដល់កម្ពុជា ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ស្វាមគមន៍ម្ចាស់ជ័យលាភី ដ៏កម្រមួយនេះ កម្ពុជាបានរៀបចំក្បួនដង្ហែ ស្វាគមន៍ និងអបអរសាទរ ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ ចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សាលមហោស្រពចតុមុខ។

លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ ដែលជាសិល្បៈករចាប៉ីដងវែង របស់កម្ពុជា ត្រូវបានគណៈកម្មាធិការពានរង្វាន់ ក្រុងហ្វុគុអូកានៃប្រទេសជប៉ុន សម្រេចជ្រើសរើស ជាជ័យលាភី នៃពានរង្វាន់សិល្បៈវប្បធម៌ ហ្វុគុអូកា ឆ្នាំ២០១៧។ ការទទួលបានពានរង្វាន់ របស់លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ បានធ្វើឡើង ក្រោយពេលដែលចាប៉ីដងវែងខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិ នៃមនុស្សជាតិ។

ការហែជាក្បួនរថយន្ត និងម៉ូតូ ភ្ជាប់នឹងពាក្យបដាថា «អបអរសាទរនៅព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប: វប្បធម៌ហ្វូគុអូកា ពីប្រទេសជប៉ុន ឆ្នាំ២០១៧» និងបដាដែលមានរូប លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ កាន់ចាប៉ីដងវែងផងដែរ។ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ នឹងអញ្ជើញបំពាក់មេដាយជូនព្រឹទ្ឋាចារ្យ កោសល្យវោហា គង់ ណៃ នៅទីស្តីការនាយករដ្ឋមន្ត្រីផងដែរ ។

គួរបញ្ជាក់ដែរថា ពានរង្វាន់ ហ្វូគុអូកា នេះបានបង្កើតឡើងនៅឆ្នាំ១៩៩០ ក្នុងគោលបំណងផ្តល់កិត្តិយស ដល់បុគ្គល ក្រុម ឬស្ថាប័ននានា ដែលមានស្នាដៃលេចធ្លោ ក្នុងការថែរក្សា និងបង្កើតនូវវប្បធម៌អាស៊ីមួយ ប្រកបដោយ លក្ខណៈពិសេសនិងភាពចម្រុះ សំដៅជំរុញការផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមក និងលើកកម្ពស់ការយល់ដឹង អំពីតម្លៃនៃវប្បធម៌អាស៊ី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង