នាំមកជូនដោយ៖

សូមចូលរួមរំលែកទុក្ខ៖ អតីត​បេក្ខភាព The Voice Cambodia « សាន ស្រីឡៃ » ត្រូវ​​ឃាតក​បាញ់​សម្លាប់


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ តារាចម្រៀង សាន ស្រី ឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា រួចខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងដែរ
ផងដែរ ។ 

បើតាមភ្នាក់ងារដែលទៅយកព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់នៅមុននេះបន្តិចថានៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ  មានករណីបាញ់សំលាប់ស្រ្តីម្នាក់ដែលជាតារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ មិនតែប៉ុន្តែអ្វីដែលគួរអោយរន្ធត់ទៅទៀតនោះ គឺខ្មាន់កំាភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ទៅតាមក្រោយ។

តារាចម្រៀង សាន ស្រី ឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២

គួររផងដែរនារី​រង​គ្រោះឈ្មោះ សាន ស្រី ឡៃ មានអាយុ ២៣ឆ្នាំហើយជា​បេក្ខជន​ដែលបានប្រលង ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុងកម្មវិធី​ប្រឡង​ចម្រៀង ​The Voice Cambodia រដូវកាល​ទី២ ។ ចំណែកឯមូលហេតុនៃការបាញ់ប្រហារនេះ ត្រូវបានគេសង្ស័យថា គឺផ្តើមចេញពីភ្លើងប្រចណ្ឌរបស់ខាងប្រុស ដែលត្រូវជាអតីតស្វាមីរបស់ អ្នកនាង សាន ស្រី ឡៃ ផងដែរ ៕

តារាចម្រៀង សាន ស្រី ឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២

តារាចម្រៀង សាន ស្រី ឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២

តារាចម្រៀង សាន ស្រី ឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ និង ខ្មាន់កាំភ្លើង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង