នាំមកជូនដោយ៖

ស៊ីស៊ី គ្រាន់តែជាប់ជាកញ្ញាឯកភ្លាម​ មាន​ក្រុម​ហ៊ុន​ទាក់​ទងឲ្យ​ចុះ​កុង​ត្រា​ជា​ច្រើន​


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ តារាសម្តែងនិយមភាពសិចស៊ី កញ្ញា ស៊ីស៊ី គ្រាន់តែជាប់ជាកញ្ញាឯក នៅក្នុងកម្មវិធី Miss Beauty Between Cambodia and Vietnam ទទួលការងារមួយ ថ្មីស្រឡាងតែម្តង ខណៈគេនិយម​ស្គាល់​កញ្ញាដោយ​តែ​ភាព ល្បីល្បាញខាងការសិចស៊ី។​

តារាសម្តែងរូបសម្រស់បាន កញ្ញា ស៊ីស៊ី បានបង្ហើបឲ្យភ្នាក់ងារយើងដឹងថា ក្រោយពីជាប់ជាកញ្ញាឯក​មានក្រុមហ៊ុនជាច្រើន​ដែលទាក់ទងមកនាង​ជាបន្តបន្ទាប់ ជាពិសេសក្រុម​ហ៊ុន​ផលិតផល​ដែលទាក់ទង ទៅនឹងការថែរក្សា​សម្ផស្ស និងការថែរក្សារាង ដើម្បីទទួលបានដងខ្លួន ស្អាត និងសិចស៊ីជាដើម​។

តារាសម្តែងសាកសមនឹង​តួស្រីកាចឆ្នាស់ឆ្នើម​រូបនេះ មិនទាន់​បានបង្ហើបថា​តំលៃខ្លួនដែលនាង កំពុងតែបន្តចុះកុងត្រា​ជាមួយនោះ មានតំលៃប៉ុន្មាននៅ​ឡើយ​នោះ​ទេ គ្រាន់តែនាងបញ្ជាក់ថា​មានតំលៃថ្លៃគួរសម ព្រោះតែតម្លៃនោះ ស្របពេលដែលនាង​មានតំលៃខ្លួនខ្ពស់ ព្រោះតែនាង​មានតំណែងជាកញ្ញាឯក Miss Beauty Between Cambodia and Vietnam ដែលប្រារព្វធ្វើឡើង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ​២០១៧ នៅប្រទេសម៉ាឡេស៊ី ដូច្នេះតំលៃ​ក៏មានការឡើង ទៅតាមនឹងដែរ។

សូមជម្រាបថា​តារាសម្តែង​កញ្ញា ស៊ីស៊ី ធ្លាប់បានប្រកាសមកហើយថា នាងនឹងចូលរួមសម្តែង​ខ្សែភាពយន្ត ទោះជាតួអង្គបែបណាក៏បាន ដើម្បីមានឈ្មោះ​បោះសំលេង​ក្នុងជួរសិល្បៈឲ្យ​កាន់តែល្បី​។ ប៉ុន្តែនាងមានគោលជំហរមួយថា នាងមិនអាចប្រើប្រាស់ ភាពសិចស៊ីរបស់ខ្លួន ឆក់យកភាពល្បីល្បាញ​ឡើយ ខណៈពេល​ដែលនាង បានជាប់ជាកញ្ញាឯក គ្រងមកុដជាកញ្ញា ដែលមានដងខ្លួន​សិចស៊ីក៏ដោយ។ ដូច្នេះទើបការងារដំបូង ដែលនាងបានមកពីការប្រឡង បែរ​ជាទទួលបាន​ការផ្សព្វផ្សាយ​ផលិតផល​ស្តីពីការតុបតែងមុខទៅវិញ៕ អត្ថបទដោយ​៖ ទីក្រុង​តារា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង