នាំមកជូនដោយ៖

គន្លឹះខ្លះៗសម្រាប់ការ​ជ្រើសរើសប្រភេទកាមេរ៉ាសុវត្ថិភាព!


ទំហំអក្សរ៖ S M L

សួរស្តីសារជាថ្មីប្រិយមិត្តអ្នកអានទាំងអស់គ្នា ថ្ងៃនេះ​ផងដែរក្រុម​ការងារ​ express.com.kh របស់យើង​និង​លើក​យក​ចំណេះដឹង​ថ្មី​មួយ​ទៀត​ទាក់​ទងទៅនិងការ​ជ្រើស​រើស​ប្រភេទកាមេរ៉ាឲ្យ​សម​ស្របទៅនិង​តម្រូវ​ការ​។​ កាលពីកន្លងមកក្រុមការងារ​យើងក៏​បាន​លើកយកអត្ថបទដែល​និយាយអំពី «តើធ្វើដូចម្តេចទើបចំណាយអស់តិចសម្រាប់ការតម្លើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព?» តែថ្ងៃនេះរៀងប្លែកដោយ​យើង​និងលើក​យកវិធីជ្រើស​រើស​ប្រភេទ​កាមេរ៉ាដែលសមស្របទៅ​និងទីតាំង។ ដូចដែល​ប្រិយ​មិត្ត​ធ្លាប់​បាន​ដឹង​ខ្លះៗមក​ហើយ​ថា កាមេរ៉ាសុវត្ថិភាពមានច្រើន​ម៉ាកច្រើនប្រភេទសម្រាប់ឲ្យជ្រើសរើស​ប្រើ​ យ៉ាងណាមិញអ្វីដែល​ជា​បញ្ហា​ធំនោះគឺតើ​ជ្រើ​សរើស​កាមេរ៉ាដោយវិធីណា? ធ្វើម៉េចទើបដឹងថា​វាអាចគ្រប់គ្រាន់​សម្រាប់​ដាក់​នៅ​តាម​ទីតាំងដែរ​យើង​ចង់​បាន? តើ​យើង​គួរតែស្តាប់​ការ​នែនាំរបស់​ជាង​ដែល​គេ​មាន​បទពិសោធន៍? ឬក៏គួរសម្រេចតាម​ចិត្ត​ចង់​បាន​ដោយ​មិល​គិតថា​សម​ស្រប​ទៅតាម​បទ​ដ្ឋាន?​ ចុះ​ប្រសិន​បើ​យើង​ត្រូវប្រើ​ប្រាស់​នៅ​ទីតាំង​ផ្សេង​ៗពី​គ្នា​ ឧទាហរណ៍​ដូចជា​៖​ គេហដ្ឋាន​ ក្រុមហ៊ុន​ ការិយាល័យ ឃ្លាំង ដី​ឡូ​ដ៍ធំៗ ឬក៏​តាម​ទីតាំងដែល​មាន​ផ្ទៃ​ក្រឡា​ធំ តើ​យើង​គួរជ្រើស​រើស​កាមេរ៉ា​ប្រភេទ​ណា? ខាង​ក្រោម​គឺជាគន្លឹះ​ខ្លះៗសម្រាប់​ប្រិយ​មិត្ត​ទាំងអស់​គ្នា​ទុក​ជា​ចំណេះ​ដឹង​សម្រាប់​ប្រើ​ប្រាស់​នៅ​ពេល​ក្រោយ​៖

ទី១៖ ការ​តម្លើង​នៅ​តាម​គេហដ្ឋាន​

សម្រាប់​ការ​តម្លើងកាមេរ៉ាសុវត្ថិភាពនៅតាម​គេហដ្ឋាន នោះ​យើងពុំចាំបាច់​ត្រូវ​ប្រើ​ប្រាស់​កាមេរ៉ា​ច្រើន​ប្រភេទ​នោះ​ គឺត្រឹមតែ​ ២ ទៅ​ ៣ ប្រភេទ​គឺអាចគ្រប់​គ្រាន់បាន​ហើយ​សម្រាប់​គេហដ្ឋាន។ ឧទាហរណ៍សម្រាប់ការប្រើប្រាស់​នៅខាង​ក្នុង​ផ្ទះ​តែម្តង​គឺ​យើង​គួរតែជ្រើស​រើសយក​កាមេរ៉ាមួយ​ប្រភេទដែល​ភាសា​បច្ចេកទេស​គេហៅ​ថា​ Dome ដែលនេះ​គឺ​ជាប្រភេទ​កាមេរ៉ា​សម្រាប់​ប្រើ​ប្រាស់​នៅ​ផ្នែក​ខាង​ក្នុង​ផ្ទះ​តែម្តង​​ ព្រោះ​ថា​កាមេរ៉ាប្រភេទ​នេះ​មាន​រូប​រាង​តូច​ល្មម​ហើយ​ស្រដៀង​ទៅ​និង​អំពូល​ភ្លើង​​ ដែល​វា​អាច​បន្លំជាមួយ​អំពូល​ភ្លើង​បាន ហើយ​សូវទាក់​ទាញ​ចំណាប់​អារម្មណ៍​ពីអ្នកដែល​មាន​បំណង​អាក្រក់​ចូល​មក​ផ្ទះរបស់​យើង​។

ហើយ​សម្រាប់​ការប្រើ​ប្រាស់​នៅ​ខាង​ក្នុងផ្ទះ​នេះដែរ​ក៏​មាន​ជា​ប្រភេទ​កាមេរ៉ា​មួយ​ទៀត​ដែល​ងាយ​ស្រួល​ផង ហើយ​រិត​តែ​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចង់​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ខ្សែ​កាមេរ៉ា​ផ្សេងៗ​ផងដែរ​ នោះ​គឺជាប្រភេទ​ Wireless IP Camera ដែល​ជា​កាមេរ៉ា​មិន​ប្រើប្រាស់​ដែល​នាំ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​។ ហើយ​កាមេរ៉ា​ប្រភេទ​នេះដែរ​គឺ​វា​មាន​មុខ​ងារ​ជា​ច្រើន​ផងដែរ​សម្រាប់​ជា​ជំនួយ​ដល់​ការ​ប្រើ​ប្រាស់​។

រី​ឯ​កាមេរ៉ា​សម្រាប់​ដាក់​ក្នុងបរិវេន​ផ្ទះ​វិញ​គឺ យើងគួរតែ​ប្រើ​ប្រាស់​ប្រភេទ​កាមេរ៉ាដែល​ភាសាបច្ចេក​ទេសហៅថា​ Bullet ឬក៏ Cannon ដែល​ជាប្រភេទ​សម្រាប់​ដាក់​ប្រើ​ប្រាស់​នៅ​ខាង​ក្រៅ​ហើយ​អាច​ធន់ជ​ាមួយ​និង​អាកាស​ធាតុ​បាន មិន​ថា​អាកាសក្តៅ ត្រជាក់​​ ភ្លៀង​ ខ្យល់​ អ្វី​នោះ​គឺ​កាេមរ៉ា​ប្រភេទ​នេះអាច​ធន់​បាន​គ្រប់​អាកាស​ធាតុ​។ ចំណែក​ឯ​ចំនួន​កាមេរ៉ា​វិញ​គឺស្ថិត​ទៅ​លើ​តម្រូវ​និង​ភាព​ចាំ​បាច់​របស់​​លោក​អ្នក​ផងដែរ​។

ទី២៖ ការ​តម្លើង​នៅ​តាម​ក្រុម​ហ៊ុន​ ឬការិយាល័យ​

សម្រាប់​ការ​តម្លើង​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​ការិយាល័យ ឬ​ក៏​ក្រុម​ហ៊ុន​គឺ​មិន​សូវជា​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​នោះទេ​ ដូច្នេះ​ប្រភេទ​កាមេរ៉ា​ដែល​គួរតែ​ប្រើប្រាស់​គឺដូចគ្នាទៅ​និង​ការ​តម្លើង​នៅ​តាម​គេហដ្ឋានអ៊ីចឹង​ដែរ គឺយើង​គួរតែ​ប្រើ​ប្រាស់​ប្រភេទ​ Dome ជាមួយ​និង​ Bullet ឬក៏ Cannon ដូច​គ្នា​តែចំណុច​ដែល​ខុស​គ្នា​នោះ​គឺយើង​មិន​គូរប្រើ​ប្រាស់​ជា​ប្រភេទ​ Wireless IP Camera ដូច​នៅ​តាម​គេហដ្ឋាន​នោះ​ទេ​ ព្រោ​ះ​ថា​កាមេរ៉ា​ប្រភេទ​នេះមាន​សមត្ថ​ភាព និង​មុខ​ងារ​សំខាន់​សម្រាប់​តែ​គេហដ្ឋាន​តែ​ប៉ុណ្ណោះ។

ម៉្យាងវិញ​ទៀត​ចំណុច​ដែល​ខុស​គ្នា​ពី​គេហដ្ឋាន​នោះគឺ នៅ​តាម​ក្រុមហ៊ុន​ឬក៏​ការិយា​ល័យ​គឺភាគ​ច្រើន​ជា​អគារ ហើយពេល​ខ្លះ​ជា​អគារធំៗ​ហើយ​ខ្ពស់​ៗ ដូច្នេះ​កាមេរ៉ា​ដែល​សាកសម​សម្រាប់​លក្ខណៈ​សម្បត្តិ​បែប​នេះគឺជា​ប្រភេទ Speed Dome ដែល​គេតែង​តែ​ហៅ​កាត់​ថា​ PTZ (Pan, Tilt, Zoom) ដែល​កាមេរ៉ា​ប្រភេទ​នេះគឺ​មាន​មុខ​ងារ​សំខាន់​ៗ​ជា​ច្រើន​ដូចជា​ ការ​អាច​មើល​បាន​មួយ​វិញ​ខ្លួន​ 360 ដឺក្រេ អាច​ពង្រីក​មើល​បាន​ឆ្ងាយ​ដោយ​ពុំ​ខូច​ទម្រង​នៃ​វិដេអូ ហើយ​មើល​ឡើង​លើ​ចុះ​ក្រោម​បាន​​ផង​ដែរ​ ហើយ​ក៏​មាន​មុខ​សំខាន់​ៗ​ផ្សេង​ទៀត​​ជា​ច្រើន​ផងដែរ​។ ហើយ​លោក​អ្នក​ក៏​ប្រហែល​ជា​ចាប់អារម្មណ៍​ឃើញ​ផងដែរ​ នៅ​ក្នុងទី​ក្រុង​ភ្នំពេញយើង​ក៏​មាន​ការ​តម្លើងការប្រភេទ​ជា​ច្រើន​ផងដែរ​នៅ​តាម​ដង​វិថី​នានា​ ក៏ដូច​ជា​នៅ​តាម​បង្គោល​ភ្លើង​ស្តុប​ផង​ដែរ​។

ទី៣៖ ការ​តម្លើង​នៅ​តាម​ឃ្លាំង ឬ​តាម​ដី​ឡូដ៍​ធំៗ

សម្រាប់​ការ​តម្លើង​ប្រព័ន្ធកាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ឃ្លាំង ​ជាទូទៅ​គឺគេប្រ​ើ​ប្រាស់​ជាប្រភេទ Bullet ឬក៏ Cannon ដោយ​សារតែ​ទី​តាំង​សម្រាប់​ចាប់​តម្លើងជា​ទូទៅ​គឺជា​កន្លែង​ទូលាយ​ ដោយ​ពុំ​មាន​ពិតានដូច​នៅផ្ទះ​ ឬក៏​ក្រុមហ៊ុន​នោះ​ទេ​។ ហើយ​សម្រាប់​ប្រភេទ​ឃ្លាំង​លោកអ្នក​អាច​ជ្រើ​ស​រើស​ប្រភេទ​កាមេរ៉ាដែល​មុខ​ងារ​ពិសេសៗ ដូចជា​មុខ​ងារ​សម្រាប់​ថត​ចំណាំ​ស្លាក​លេខ​យាន​យន្ត​ដែល​ធ្វើ​ការ​ចេញ​ចូល​ឃ្លាំង កាមេរ៉ា​ដែល​មាន​មុខ​ងារ​អាច​រាប់​ចំនួន​មនុស្ស​ដែល​ចេញចូល​ ដែល​មុខ​ងារ​ទាំង​នេះ​វា​ពិសេស​និងសាក​សម​សម្រាប់​ទី​តាំង​អស់​តាំង​នេះ​ ព្រោះថា​វា​អាច​បញ្ជៀស​បាន​ច្រើន​នូវ​ហានីភ័យ​ណា​មួយ​មិន​ឲ្យ​កើត​មាន​ឡើងបាន​។​

សម្រាប់​ទីតាំង​ដែល​ធំ​ទូលាយ​ដូចជ​ា​ដី​ឡូដ៍​ធំៗ គួរតែ​ជ្រើស​រើសប្រើ​ប្រាស់​ប្រភេទ Speed Dome PTZ (Pan, Tilt, Zoom) តែ​ម្តង​ឬ​ក៏​អាច​ប្រើ​ប្រាស់​ជា​ប្រភេទ Bullet ឬក៏ Cannon បានដូច​គ្នាគ្រាន់តែការ​ធ្វើ​ដូច​តម្រូវ​ឲ្យ​លោក​បំពាក់​កាមេរ៉ា​ចំនួន​ច្រើន​។

ទី៤៖​ ការ​ពិភាក្សាជាមួយ​ក្រុម​ហ៊ុន​ដែល​មានជំនាញ​

មនុស្ស​ទូទៅតែង​តែ​យល់​ច្រលំថា​ ជាង​ដែល​តម្លើង​កាមេរ៉ា​ទាំង​ឡាយ​សុទ្ធ​សឹងតែ​មាន​បទ​ពីសោធន៍និង​ជំនាញ​ច្បាស់​លាស់ ដូច្នេះ​គ្រាន់តែ​សួរ​យោបល់​ពួក​គេ​គឺគ្រប់​គ្រាន់​ហើយ ពុំ​ចាំ​បាច់​សួរ​នាំ​ច្រើនទេសួរតែជាង​ទៅគេ​ដឹង​ហើយ​ ប៉ុន្តែ​ក្រុមការងារ​យើងចង់​ប្រាប់​វិញ​ថា លោក​អ្នក​កំពុងតែ​មាន​ការ​យល់​ច្រលំហើយ​ ព្រោះថា​មិនមែន​ឲ្យ​តែ​ជា​ងសុទ្ធតែ​មាន​ចំណេះដឹង​គ្រប់​គ្រាន់​សម្រាប់​ផ្តល់​ជា​យោបល់​ឲ្យ​លោក​អ្នក​បានគ្រប់​ចម្ងល់​នោះ​ឡើយ​ ហើយ​នេះក៏​មិន​មែន​ជា​ការ​មើល​ងាយ​ពួកគាត់នោះ​ទេ ប៉ុន្តែ​ពួកគាត់​មាន​ចំណេះធ្វើ​តែដែល​យើងហៅថាបទ​ពិសោធន៍ តែ​ចំណេះដឹង​លើ​ផលិត​ផល​ផ្សេង​ៗមិន​ប្រាកដ​ថាពួក​គាត់​មាន​នោះទេ ដូច្នេះ​ការ​ស្វែង​រក​ការ​ប្រឹក្សា​ពី​អ្នក​ដែល​មាន​ជំនាញ​គឺជា​រឿង​សំខាន់​។

ទំនាក់យើខ្ញុំ ~ សូមចុចត្រង់នេះ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង