ជនជាតិចិន៖ បើករថយន្តរេចង្កូតទៅបុកម៉ូតូកង់បីបើុងធ្លាក់ចូលប្រឡាយ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តឡិចសុីសRX300មួយគ្រឿងបើកបរដោយជនជាតិចិន រេចង្កូតជ្រុលទៅបំណែកផ្លូវម្ខាងបុកម៉ូតូកង់បីដឹកឥវ៉ាន់គ្រឿងម៉ូតូ បើុងរុញហោះធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ រថយន្តរងការខូចខាតបែកធុងទឹកខ្ទេច កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ខាងត្បូងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រថយន្តឡិចសុីស ម៉ាក RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-6709 បើកបរដោយជនជាតិចិន។ ចំណែកម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-3504 របស់ក្រុមហ៊ុន គ្រឿងបន្លាស់ម៉ូតូ TD ដឹកឥវ៉ាន់ គ្រឿងបន្លាស់ម៉ូតូ ជិះគ្នា៣នាក់។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្ត បើកពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចខាងលើរេចង្កូតចូលទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូកង់បី បើកពីជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឲ្យបើុងធ្លាក់ចូលប្រឡាយ របួស៣នាក់ អ្នកបើកបររងរបួសធ្ងន់ ចំណែកអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល រថយន្តខូចខ្ទេចផ្នែកខាងមុខ ។

តាមសម្តីយុវជនម្នាក់របួសស្រាល រួមដំណើរក្នុងរុឺម៉កបានឲ្យដឹងថា មុនកើតហេតុ ខ្លួនមានគ្នា៣នាក់ ជិះម៉ូតូកង់បីដឹកឥវ៉ាន់ គ្រឿងបន្លាស់ម៉ូតូ ដើរដាក់តាមម៉ូយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ករេចង្កូតមកបំណែកផ្លូវរបស់ខ្លួន ខំប្រឹងគេចអស់លទ្ធភាព នៅតែរថយន្តបង្កតាមមកបុកបណ្តាលឲ្យប៊ើងធ្លាក់ចូលប្រឡាយ ធ្វើឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ ត្រូវបានអ្នករួមការងារ ដឹកតាមម៉ូតូកង់បីទៅព្យាបាលរបួស ។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូកង់បីត្រូវបាននគរបាលជំនាញចុះទៅវាស់វែង តែភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កដឹងកំហុសរបស់ខ្លួនបើករំលោភចូលផ្លូវអថិភាពរបស់គេ ទើបសុខចិត្តចេញថ្លៃព្យាបាលរបួស និងថ្លៃខូចខាតម៉ូតូ ដើម្បីបញ្ចប់រឿង ហើយសុខចិត្តអូសយករថយន្តរបស់ខ្លួនយកទៅជួសជុល៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង