នាំមកជូនដោយ៖

ប្រហែសមិនបានមែន! រវល់តែចូលក្នុងផ្ទះ ភ្លើងឆេះរោងចិញ្ចឹមត្រីហ្មត់ ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ រោងចិញ្ចឹមត្រីមួយកន្លែងតាមផ្លូវលំ ក្រុម២ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះផ្តើមចេញពីចង្ក្រានកូរចំណីត្រី ម្ចាស់ដុតទុកចោល ប្រហែសភ្លេចមើល រាលដាលឆេះម៉ដ្ឋទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

តាមនគរបាលបានឲ្យដឹងថា រោងចិញ្ចឹមត្រីខាងលើមានម្ចាស់ឈ្មោះ ស៊ាន់ លន់ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅកន្លែងកើតហេតុ។ ប្រភពដដែលបានបន្តទៀតថា ខណៈដែលម្ចាស់ ដុតភ្លើងចង្ក្រានកូរកន្ទក់ច្របល់លាយជាចំណីត្រី ហើយទុកចោលរវល់តែចូលទៅក្នុងផ្ទះ ភ្លេចគិត ភ្លើងចង្ក្រាន ទើបឆេះរាលចេញមកក្រៅ ដល់រោងតែម្តង បង្កឲ្យផ្អើលអ្នកជិតខាង សមត្ថកិច្ច ចេញទៅជួយពន្លត់ តែភ្លើងឆេះខ្ទេចគ្មានសល់ ទាំងចង្ក្រាន ឆ្នាំង ទាំងរោង កន្ទក់ សំណាងល្អមិនរាលដាលទៅកន្លែងផ្សេង ហើយក៏គ្មានអ្នកណារងរបួសដែរ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង