នាំមកជូនដោយ៖

Breaking News: មុននេះបន្តិចសួន សេរីរដ្ឋាត្រូវបានចាប់ខ្លួន!


ទំហំអក្សរ៖ S M L

រាជធានី​ភ្នំពេញ​ ៖ លោក សួន សេរីរ​ដ្ឋា ដែល​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​នេះ វាយប្រហារ និង​ជេរ​ប្រមាថ​ដល់​ទាហាន​ និង​ប្រជាជន​កម្ពុជា​។​

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក សួន សេរីរ​ដ្ឋា ពេល​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម ចូល​រាជធានី​ភ្នំពេញ​។ ពេល​នេះ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ណ៍​បន្ត​។

លោក​ សួន សេរីរ​ដ្ឋា ​បាន​សរសេរ​លើ​វេ​ប​សាយ​ថា ៖ «​បើ​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រ​ទេ​សឡាវ​មែន កូន​ខ្មែរ​កងទ័ព​ជាតិ​នឹង​ស្លាប់​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​» ហើយ​​បាន​​ចែកចាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា គេហទំព័រ​របស់​លោក​ផង​ដែរ​៕

លោកសួន សេរីរដ្ឋាក្នុង Profile Facebook

ខាងក្រោមជាក្លឹមសារដែលបង្ហោះលើ Facebook របស់លោកការពីម្សិលមិុញ៖

ថ្ងៃទី ១២ សីហា ២០១៧, សាមកុក របស់លោក ហ៊ុន សែន កំពុង បែកកុក ! សេនាប្រមុខ ដាក់បញ្ជារឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ… តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា ! ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង ! ។ តែទោះបីយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាមដើម្បីដំឡើងមុខ ដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរៈជនបំភាន់យើងក៏ដោយ… ក៏សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកទឹកចិត្ត និងជួយគ្រប់យ៉ាងដែលអាចជួយបានដល់កងទ័ពជាតិរបស់យើងដែលតែងយកទ្រូងទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ ៕

Screenshot ពីហ្វេកប៊ុករបស់លោកសួន សេរីរដ្ឋានផ្ទាល់

ខាងក្រោមនេះជារូបភាពដែលលោកបានបង្ហោះក្នុងក្លឹម្សាខាងលើ៖

 

ចុចលើរូបភាពដើម្បីពង្រីក

ចុចលើរូបភាពដើម្បីពង្រីក

ចុចលើរូបភាពដើម្បីពង្រីក

ចុចលើរូបភាពដើម្បីពង្រីក

កាលពីថ្ងៃទី១១ ខែសីហា លោកក៏បានបង្ហោះ៖

រូបភាព Screenshot ពីហ្វេសប៊ុករសបស់លោកសួនសេររីរដ្ឋា

ថ្ងៃទី ១១ សីហា ២០១៧, ប្រទេសជាតិរងការឈ្លានពានរំលោភអធិបតេយ្យភាពទឹកដីពីបរទេសជិតខាង អ្នកនយោបាយគ្រប់បក្សត្រូវទុកការប្រកួតប្រជែងនយោបាយមួយអន្លើ ហើយរួមគ្នាលើកទឹកចិត្តដល់កងទ័ពជាតិ ជួយជាសមរភូមិក្រោយដើម្បីការពារអធិបតេយ្យភាពទឹកដីយើង !

ពលរដ្ឋខ្មែរត្រូវយល់ថា លាវហ៊ានប្រម៉ាតឈ្លានពានទឹកដីយើង ក៏ដោយសារមានយួន នៅពីក្រោយខ្នង ហើយយួនអាងថា បច្ចុប្បន្នគេកំពុងគ្រប់គ្រងយើង គេចង់ឲ្យនណាធ្វើអីលើយើងក៏បាន ។ តែយើងជាខ្មែរ ពូជខ្មែរមហានគរ ដែលជាអំបូរជាតិសាសន៍ម្ចាស់ដែនដីសុវណ្ណភូមិនេះ យើងមិនត្រូវឲ្យពួកជាតិសាសន៍អារាត់អារាយដែលទើបកើតប្រទេស កើតនគរក្នុងសតវត្សទី ១៣ នេះ ប្រម៉ាតមើលងាយយើងជាដាច់ខាត ។
ក្នុងនាមជាប្រធាន គណបក្សអំណាចខ្មែរ បើសង្គ្រាមដើម្បីការពារអធិបតេយ្យភាពដី ប្រឆាំងការឈ្លានពានកើតឡើង ខ្ញុំ និងអ្នកគាំទ្រខ្ញុំទាំងអស់ យើងនឹងចុះឈ្មោះចូលធ្វើកងទ័ពដើម្បីបំពេញកាតព្វកិច្ចបម្រើជាតិ ៕

អត្ថបទខាងលើអបដោយរូបភាពប៉ុន្មាសន្លឹកនេះ

ចុចលើរូបភាពដើម្បីពង្រីក

ចុចលើរូបភាពដើម្បីពង្រីក

ចុចលើរូបភាពដើម្បីពង្រីក

ចុចលើរូបភាពដើម្បីពង្រីក

ចុចលើរូបភាពដើម្បីពង្រីក

ថ្ងៃនេះវិទ្យុអាស៊សេរីក៏បានចុះផ្សាយពីការចាប់ខ្លួនររបស់លោកសួន សេរីរដ្ឋា៖

រូបភាពក្នុងពេលថ្លែងសមាជ១របស់បក្ស

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ត្រូវ​ឃាត់​ខ្លួន​បន្ទាប់​ពី​រិះគន់​កងទ័ព

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​វេលា​ប្រមាណ​ម៉ោង ៣​រសៀល​នៅ​ថ្ងៃ​ទី​១៣ សីហា ដោយសារ​ប្រធាន​បក្ស​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេកប៊ុក (facebook) របស់​ខ្លួន​រិះគន់​ទៅ​លើ​កង​យោធពល​ខេមរភូមិន្ទ។

លោក សួន សេរីរដ្ឋា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១២ សីហា ថា បើ​សង្គ្រាម​កើត​ឡើង​ជាមួយ​ប្រទេស​ឡាវ មែន​នោះ លទ្ធផល​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​សៀម ឬ​ប្រទេស​ថៃ ទេ គឺ​កូន​ខ្មែរ​កងទ័ព​ជាតិ​នឹង​ស្លាប់​ក្នុង​សមរភូមិ ហើយ​មេ​ទ័ព​ចោរ នឹង​ឡើង​បុណ្យ​ស័ក្ដិ បាន​លុយ​កាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង។ លោក សួន សេរីរដ្ឋា បាន​សរសេរ​បែប​ចំអក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ល្បិច «សាមកុក» របស់​លោក ហ៊ុន សែន គឺ​កំពុង «បែកកុក» ដោយសារ​ទើប​បញ្ជា​ទ័ព​ឲ្យ​ត្រៀម​ប្រយុទ្ធ និង​ដាក់​ឱសានវាទ​ឲ្យ​សត្រូវ តែ​ឱន​ក្បាល​ចូល​បន្ទាយ​សត្រូវ​សុំ​ចរចា ជាដើម។

លោក ខៀវ សុភ័គ ហៅ​ការ​រិះគន់​របស់​លោក សួន សេរីរដ្ឋា នេះ ថា​មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ឡើយ គឺ​ជា​ការ​ប្រមាថ​មាក់ងាយ​មក​លើ​កង​យោធពល​ខេមរភូមិន្ទ។

លោក សួន សេរីរដ្ឋា ក៏​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ដែរ​កាល​ពី​កម្ពុជា មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០០៨។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង