នាំមកជូនដោយ៖

BREAKING NEWS: អភិបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងជាបន្ទាន់


ទំហំអក្សរ៖ S M L

BREAKING NEWS: អភិបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងជាបន្ទាន់ ឲ្យប្រជាពលរដ្ឋទាំងអស់ កុំភ្ញាក់ផ្អើលនៅពេលចល័តទ័ព រថក្រោះ និងរថពាសដែក ចេញពីមូលដ្ឋានតាខ្មៅ ឆ្ពោះទៅសមរភូមិជួរមុខ ក្នុងខេត្តស្ទឹងត្រែង (រាយការណ៍ព័ត៌មានដោយលោក លឹម ជា វុត្ថា, Fresh News TV)៖

 

ការពីប៉ុន្មានថ្ងៃមុន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលកម្លាំងចំរុះចុះធ្វើការណែនាំអោយអាជីវករលក់ដូរតាមផ្លូវកៅដាយ និងទទួលបញ្ចាំ២៤ម៉ោងត្រូវបញ្ឍប់ជាបន្ទាន់បើគ្មានច្បាប់អនុញ្ញាត។ ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០១៧នៅចំណុចផ្លូវ(កៅដាយ) ២០៥កែង៣៨៤ ក្រុម៣០ ក្រុម២៧ ស្ថិតនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

លោក ហ៊ាងថារ៉េត អធិការរងទទួលផែនការយុត្តិធម៍ខណ្ឌចំការមនបានប្រាប់ឲ្យដឹងថាដោយព្រឹកនេះបានសហការជាមួយនិងលោក ប៊ុន សុភ័ក្រ្ត អភិបាលរងខណ្ឌចំការមន រួមជាមួយលោកចៅសង្កាត់និងនគរបាលប៉ុស្តិ៍បានចុះត្រួតពិនិត្យនិងណែនាំដល់បងប្រុសបងស្រីជាអាជីវករដែលលក់ដូរចាប់ហួយដែលទទួលបញ្ចាំនៅផ្លូវកៅដាយសូមអោយមានច្បាប់ ហើយបើមិនទាន់មានច្បាប់អនុញ្ញា ហាមទទួលបញ្ចាំរបស់។

លោកអធិការរងបានបន្តថាក្រោយពីការចុះត្រួតពិនិត្យមានចំនួន១៨កន្លែងយោងតាមតារាបញ្ជីតែពេលសមត្ថកិច្ចបានចុះមកដល់តែអាជីវខ្លះគាត់ថាឈប់រកសីុបញ្ចាំហើយដោយពិបាកនិងប្រឈរមុខនិងច្បាប់ផង។ តែអាជីវករខ្លះនៅតែរកសីុបញ្ចាំហើយសមត្ថកិច្ចបានណែនាំតម្រូវអោយគាត់មានច្បាប់ហើយអាជីវករដែលរកសីុបញ្ចាំមិនមានច្បាប់ត្រូវបញ្ឍប់ជាបន្ទាន់ និងលក់ដូរមិនអោយលើសពីម៉ោង៨យប់ទេតែបើគាត់លក់ដូរលើសពីម៉ោង៨យប់បានន័យថាគាត់បើកកន្លែងទទួលបញ្ចាំហើយនេះចំពោះអ្នកគ្មានច្បាប់ទម្លាប់ តែចំពោះអ្នកមានច្បាប់ដែលបើកទទួលបញ្ចាំត្រូវពិនិត្យរាល់ការទទួលរបស់បញ្ចាំពីអថិជនត្រូវមានឯកសារត្រឹមត្រូវដូចជាអថិជនយកម៉ូតូមកបញ្ចាំត្រូវមានកាតគ្រីនិងអត្តសញ្ញាណប័ណសញ្ជាតិខ្មែរដើម្បីសំគាល់ជាសវាងមានបញ្ហាយើងមិនពាក់ព័ន្ធដល់ខ្លួនឯង។

ជាចុងក្រោយសមត្ថកិច្ចនគរបាលកម្លាំងចំរុះក៏ថ្លែងអំណអរគុណដល់បងប្រុសស្រីអាជីវករទទួលបានសហការជាមួយនិងអាជ្ញាធរសមត្ថកិច្ចដើម្បីកាត់បន្ថយទទួលផលចោរកម្មដែលក្រុមជនល្មើសយកទ្រព្យសម្បត្តិពីប្រជាជនមកខុសច្បាប់មកបញ្ចាំដែលធ្វើសកម្មភាពផ្សេងៗ ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង