នាំមកជូនដោយ៖

BREAKING NEWS: កម្មកររោងចក្រ ប៊ីរី បន្តដួលសន្លប់រហូតដល់៧៣ នាក់


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ កម្មកររោងចក្រ ប៊ឺរី ដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ រហូតដល់ជិត១០០នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ ។

រោងចក្រខាងលើមានទីតាំងស្ថិតនៅ តាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមកម្មករបានឲ្យដឹងថាមុនកើតហេតុ ខណៈដែលកំពុងធ្វើការ មានកម្មការនីម្នាក់ដួលសន្លប់ ហើយត្រូវបានកម្មករ ក្បែរខាងឃើញ ភ័យដួលសន្លប់ ជាបន្តបន្ទាប់ រហូតដល់ជិត១០០នាក់ ។ ភ្លាមៗត្រូវបាន រថយន្តសង្រ្គោះ និងក្រុមសង្រ្គោះ របស់អង្គភាព ជាច្រើនគ្រឿង ចេញទៅជួយ អន្តរាគមន៍កម្មករ រងគ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យផងដែរ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង