លើសហើយបងៗដែលបើករឺម៉កកង់បីមួយចំនួន! ឃើញម៉ូយភ្លាមបត់ភ្លែត បណ្តាលឲ្យបុកគ្នាបាក់ដៃនិងជើង៣នាក់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ម៉ូតូកង់បីមួយគ្រឿង បន្ទាប់ពីក្រឡេកឃើញម៉ូយនៅតាមដងផ្លូវម្ខាងភ្លាមក៏បត់ភ្លែតអត់ទាំងសុីញ៉ូ ទៅបុកម៉ូតូសេ១២៥មួយគ្រឿងទៀតបើកស្របទិសនៅខាងឆ្វេងដៃ បណ្តាលឲ្យក្រឡាប់រុឺម៉កសង្កត់ទៅលើគ្នា។ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលបណ្តាលឲ្យរងរបួសបាក់ជើង២នាក់ បាក់ដៃម្នាក់ ។

ភាគីខាងម៉ូតូកង់បី ម៉ាកហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង1A-3680 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ រងរបួស បាក់ជើងឆ្វេង។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-4922 ជិះគ្នា២នាក់បងប្អូន ម្នាក់បងរងរបួសបាក់ដៃឆ្វេង ចំណែកប្អូនរងរបួសបាក់ជើងឆ្វេង។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី និងម៉ូតូសេ១២៥ បើកទន្ទឹមគ្នា ពីលិចទៅកើត ដោយម៉ូតូកង់បីបើកខាងស្តាំ ម៉ូតូសេ១២៥ បើកនៅខាងឆ្វេង លុះដល់ចំណុចខាងលើ ស្រាប់តែម៉ូតូកង់បី ក្រឡេកឃើញម៉ូយនៅផ្លូវម្ខាងឆ្វេងភ្លាមបត់ភ្លែតទាំងបើកសុីញ៉ូ បណ្តាលឲ្យបុកក្រឡាប់សង្កត់លើម៉ូតូ រងរបួសធ្ងន់៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល។ ចំណែក ម៉ូតូកង់បីនិងម៉ូតូសេ១២៥ ត្រូវប៉ូលីសវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានរងចាំដោះស្រាយពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង