នាំមកជូនដោយ៖

ឈាមស្រែក ស្បែកហៅ! ចាប់បានហើយឃាតករដែលរឹតករ សម្លាប់នារីជាសង្សារកាលពីប៉ុន្មានថ្ងៃមុននេះ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ពិតជាដូចជាចាស់លោកពោលថា «ឈាមស្រែក ស្បែកហៅមែន» ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីឃាតកម្មរឹតករ សម្លាប់នារីម្នាក់ ដែលជាសង្សារប្លន់យកម៉ូតូទៅបាត់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ផ្ទះសំណាក់យីហោ មុនីកា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៥៣J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី៣ថ្ងៃមុននេះ ពេលនេះជនសង្ស័យជាឃាតករខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ ខណៈដែលជនសង្ស័យជាឃាតករ ដែលរឹតករ សម្លាប់នារីជាសង្សាររូបនេះ បានព្យាយាមរត់គេចខ្លួនចេញពីភ្នំពេញ ទៅសម្ងំលាក់ខ្លួននៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

គួររំលឹកផងដែរថា៖ ពិតជាមិនគួរឲ្យជឿ និងជារឿងហួសចិត្តមួយដែរ បន្ទាប់ពីនារីវ័យ២៦ឆ្នាំម្នាក់ ត្រូវបានឃាតករ ជាសង្សារល្បួងរួមរ័ក្សក្នុងផ្ទះសំណាក់ រួចរឹតករ សម្លាប់ប្លន់យកម៉ូតូទៅបាត់ដោយទុកសាកសពឲ្យដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ មុនីកា ខណៈដែលនាងក៏កំពុងតែមានគូដណ្តឹងជិតនឹងរៀបមង្គលការនៅខែធ្នូរខាងមុខនេះបន្ថែមទៀត។

ករណីឃាតកម្មខាងលើនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៧ៈ៤០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ផ្ទះសំណាក់យីហោ មុនីកា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៥៣J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ឪពុករបស់នារីដែលស្លាប់ខាងលើនេះមានឈ្មោះ អី ធារ៉ា អាយុ៥៩ឆ្នាំ មានមុខរបរជា នាយរងការិយាល័យសិល្បៈ ស្នងការដ្ឋានឃោសនា-ព័ត៌មាន (ជាឪពុក)និងមានម្ដាយឈ្មោះ ហៀង សុខ លី អាយុជាង៥០ឆ្នាំ មានមុខរបរកាត់ដេរសម្លៀកបំពាក់នៅផ្ទះ បានប្រាប់ឲ្យសមត្ថកិច្ចដឹងថា កូនស្រីរបស់គាត់ដែលត្រូវគេសម្លាប់នេះមានឈ្មោះ អី សុខា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយរូបនាងជាកូន គឺមានគូដណ្តឹងរួចទៅហើយ និងជិតដល់ថ្ងៃរៀបការ ក្នុងខែធ្នូ ខាងមុខនេះទៀត។

យោងតាមប្រភពព័ត៌មានពីខាងផ្ទះសំណាក់ មុនីកា ខាងលើបានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងជាង១ថ្ងៃរសៀល មានបុរសម្នាក់បានមកជួលបន្ទប់ដេក ក្រោយមកក៏ឃើញនារីរងគ្រោះខាងលើបានជិះម៉ូតូមកតាមក្រោយចូលទៅក្នុងបន្ទប់តែមួយ។ លុះនៅរសៀលថ្ងៃកើតហេតុដដែលនោះ ក៏មានបុរសខាងលើ ដែលស្នាក់នៅជាមួយនារីរងគ្រោះ បានចុះមកហើយកាន់សោម៉ូតូនារីរងគ្រោះ និងប្រាប់ថា ចេញទៅរកទិញអីហូបបន្តិច ពេលនោះដោយនឹកស្មានថា ពួកគេជាសង្សារ និងជាមនុស្សស្គាល់គ្នាទើបខាងផ្ទះសំណាក់មិនសួរដេញដោលអីច្រើននោះទេ ហើយក៏ទៅបាត់មិនឃើញត្រឡប់មកវិញតែម្តង។ លុះដល់វេលាម៉ោងកើតហេតុ មានអ្នកសម្អាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ឃើញបន្ទប់ចំហទ្វារ និងឃើញជនរងគ្រោះកំពុងដេក ទើបស្រែកសួរ តែមិនភ្ញាក់សោះ ទើបអ្នក សម្អាតផ្ទះសំណាក់ចូលទៅដាស់ ទើបដឹងច្បាស់ថានាងស្លាប់បាត់ទៅហើយ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។

ក្នុងនោះបើយោងតាមប្រភពព័ត៌មានពីឪពុកម្តាយនារីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុកាលពីវេលាម៉ោងប្រហែលជា៩ព្រឹក គាត់ជាម្តាយបានប្រើឲ្យកូនស្រី ជានារីរងគ្រោះ ទៅដូរលុយ៤០ដុល្លារ ដោយយកតែលុយខ្មែរ ដើម្បីយកជួសជុលម៉ាស៊ីនដេរសម្លៀកបំពាក់ដែលខូច ដោយរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1723 ទៅជាហើយក៏បាត់ដំណឹងសូន្យឈឹងមិនឃើញត្រឡប់មកវិញតែម្តង រហូតមកដល់វេលាម៉ោងកើតហេតុនេះ ស្រាប់តែគាត់នៅមិនសុខព្យាយាមតេទូរស័ព្ទរកកូន តែពេលដែលតេចូលហើយនោះ បែរជាត្រូវសមត្ថកិច្ចជាអ្នកលើក និងប្រាប់ពួកគាត់ថា កូនគាត់ត្រូវបានគេរឹតករ សម្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ និងការបើកការត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យអស់រយៈពេលជាច្រើនម៉ោងរួចហើយនោះ សមត្ថកិច្ចនគរបាលជំនាញខាងផ្នែកកោសល្យវិច្ច័យបានឲ្យដឹងថា ករណីឃាតកម្មនេះ គឺកើតឡើងខណៈដែលមិត្តប្រុសនារីរងគ្រោះ បានលួងលោមរួមរ័ក្សមេត្រីជាមួយគ្នាបានសម្រេច រួចក៏ធ្វើសកម្មភាពរឹតករ សម្លាប់ប្លន់យកម៉ូតូនិងលុយតែម្ដង ព្រោះសំអាងថា នៅក្នុងបន្ទប់កើតហេតុនេះ សមត្ថកិច្ចបានរកឃើញនូវស្រោមអនាម័យដែលប្រើប្រាស់ហើយចំនួន២ បូករួមទាំងការបាត់បង់ម៉ូតូនារីរងគ្រោះ រួមទាំងលុយដែលម្ដាយនារីរងគ្រោះឲ្យយកទៅដូរទៀតនោះ ដូច្នេះករណីនេះគឺជាករណីឃាតកម្មរឹតករ សម្លាប់ប្លន់យកទ្រព្យសម្បត្តិ៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង