នាំមកជូនដោយ៖

ជនជាតិស្បែកខ្មៅបើករថយន្តប្រលះម៉ូតូ២គ្រឿង ដឹកឈាមជ្រូកពីក្រោយបណ្ដាលឲ្យរបួសធ្ងន់២នាក់


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ព្រោះតែត្រូវបានបុរសជនជាតិស្បែកខ្មៅម្នាក់ស្រវឹងស្រាបើករថយន្តមកបុកពីក្រោយអូសជិត១០០ម៉ែត្រ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងកើតវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសម្ដីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេសង្កេតឃើញយុវជន២នាក់ បានជិះម៉ូតូចាស់ៗម្នាក់១គ្រឿង និងបានសណ្ដោងគ្នារួមទាំងដឹកឈាមជ្រូកចំនួន៥កាដុង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តបង្កម៉ាកឡុចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-0441 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិស្បែកខ្មៅ រួមទាំងស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង បានធ្វើដំណើស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿន ហើយក៏មកបុករះម៉ូតូជនរងគ្រោះពីក្រោយទាំង២គ្រឿងតែម្ដង បណ្ដាលឲ្យម៉ូតូនិងជនរងគ្រោះគៀបជាប់រថយន្តអូសជិត១០០ម៉ែត្រទើបអស់ល្បឿន ហើយក៏ធ្វើឲ្យជនរងគ្រោះខាងម្ចាស់ម៉ូតូទាំង២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកឈាមជ្រូក៥កាដុងបែកហូរក្រហមច្រាលពេញផ្លូវ។

ក្រោយពេលកើតហេតុភ្លាមៗ យុវជន២នាក់ដែលបានរងរបួសធ្ងន់ខាងលើ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ។ បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្ករួមទាំងម្ចាស់ យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង