នាំមកជូនដោយ៖

សូមប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះករណីចោរឆក់នេះគឺតែងតែកើតជាហូរហែរ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្រុសម្នាក់ស្រីម្នាក់រួមគំនិតគ្នាធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ជាកម្មកររោងចក្រ ខណៈដែលកំពុងដើរចេញពីរោងចក្រ ត្រូវបានក្រុមជនសង្ស័យជិះម៉ូតូមកឆក់កាបូប បានសម្រេចតែរត់មិនរួច ទម្លាក់អ្នកក្រោយចោលពលរដ្ឋចាប់បានប្រគល់ឲ្យប៉ូលីស ចំណែកជនសង្ស័យប្រុស បានបើកម៉ូតូរត់គេចបាត់ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះ ឈ្មោះ ស្រីរ័ត្ន ស្នាក់នៅក្បែរកន្លែងកើតហេតុ សម្ភារៈក្នុងកាបូបមានទូរស័ព្ទដៃមួយគ្រឿង លុយបន្តិចបន្ទួច យកបានមកវិញ ។ ចំណែកជនសង្ស័យម្នាក់ ស្រីចាប់ខ្លួនបាន ឈ្មោះ លី សុភាព ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

តាមប្រភពពីភាគីរងគ្រោះបានឲ្យដឹងថា ខណៈដែលកំពុងដើរចេញពីរោងចក្រ ស្រាប់តែជនសង្ស័យ២នាក់ ប្រុសជាអ្នកបើកបរម៉ូតូ ស្រីជាអ្នករួមដំណើរ មកដល់ទន្ទឹម ជនសង្ស័យស្រី បានឆក់យកកាបូកដៃទៅបាត់ ផ្អើលប្រជាពលរដ្ឋ ស្រែកចោរ ដោយភិតភ័យស្លន់ពលរដ្ឋច្រើន ជនសង្ស័យទម្លាក់អ្នកក្រោយចោល ឲ្យចុះរត់ តែមិនរួចពលរដ្ឋចាប់បាប់ប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួនសាកសួរដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង