នាំមកជូនដោយ៖

មិនប្រយ័ត្នសោះ! បុរសពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្ត កាមរី ដែល​រៀបនឹង…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរស២នាក់ ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត បណ្ដាល​ឲ្យ​ខូចខាត​ផ្នែកចំហៀង​ខាងមុខ​ទ្វារ​ខាងឆ្វេង​​យ៉ាងដំណំ ដែលបង្កអោយ​បុរស​ទាំង២ របួសស្រាល​រលាត់​ដៃរ​លាត់​ជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​បង្កឲ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង១២និង២៥នាទី ឈានចូល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវ២៧៣ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

តាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរសពីរ​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក Suzuki Let ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-2164 ជិះ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ២៧៣ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ទ្វារ​ខាងមុខ​ផ្នែក​ខាងឆ្វេង​របស់​រថយន្ត Camry ស៊េរី​ឆ្នាំ២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6826 ពណ៌​មាស ដែល​រៀបនឹង​ឆ្លងផ្លូវ បើកបរ​ដោយ​នារី​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​រងរបួស​ស្រាល​រលា​ត់ដៃ​ជើង រីឯ​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ជើងគោក​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ទាំងសងខាង​មក​បំភ្លឺ និង​ដោះស្រាយ​គ្នាតាមផ្លូវច្បាប់នៅពេល​ក្រោយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង